ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ ចូលលួចក្នុងផ្ទះ ម្ចាស់តាមទាន់ រត់ចោលម៉ូតូបាត់!

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវចោរលួចចាក់សោរចូលក្នុង ខណៈម្ចាស់មិននៅ​ លួច​យកសម្ភារៈចេញអស់មួយចំនួន។ តែម្ចាស់ផ្ទះ ដេញតាមទាន់ ចោរបានផ្តួលម៉ូតូ រត់យករួចខ្លួនបាត់។ ​ពលរដ្ឋនៅតាមដងផ្លូវក្បែរនោះ…

ខេត្តរតនគិរី​៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវចោរលួចចាក់សោរចូលក្នុង ខណៈម្ចាស់មិននៅ​ លួច​យកសម្ភារៈចេញអស់មួយចំនួន។ តែម្ចាស់ផ្ទះ ដេញតាមទាន់ ចោរបានផ្តួលម៉ូតូ រត់យករួចខ្លួនបាត់។ ​ពលរដ្ឋនៅតាមដងផ្លូវក្បែរនោះ បានជួយអន្តរាគមន៍។

​​ហេតុការណ៍​ចោរ​ចូលលួចសម្ភារៈ​​ខាងលើ​នោះ បានកើតឡើង នៅវេលាម៉ោង ១១ ព្រឹក​ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពដដែល​បានឱ្យដឹងថា ម្ចាស់ផ្ទះ ​​ឈ្មោះ គីម សុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិ-សង្កាត់​កើតហេតុ​ខាងលើ។

​​លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឱ្យដឹងថា ក្នុងហេតុការណ៍​នោះសម្ភារ: ដែលចោរលួច រួមមាន ​ប៉ុស្តិផ្សារដែក ចំនួន១ និង​​ម៉ូទ័រស្វានមួយ។ ប៉ុន្តែ​បន្ទាប់ពីចោរលួចរបស់ទាំងនេះ ម្ចាស់ផ្ទះ បានឃើញ និងដេញទាន់ នាំឲ្យជនសង្ស័យ ដែលមានគ្នាចំនួន ៣នាក់ និងម៉ូតូចំនួន ២គ្រឿង ​ភ័យ ដោយសារម្ចាស់ផ្ទះដេញតាម ហើយស្រែកឱ្យអ្នកភូមិជួយ។ ​

លោកមេប៉ុស្តិ៍បន្តថា ​ខណៈពេលនោះ ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ក៏បានបើកឡាន ទៅគៀម៉ូតូ ឱ្យធ្លាក់ទៅចិញ្ចើមមផ្លូវម្ខាង រួចហើយពួកចោរ ក៏ផ្តួលម៉ូតូ ចុះរត់គេចខ្លួន ចូលទៅក្នុងព្រៃ​បាត់ស្រមោលតែម្តង។

លោកនាយប៉ុស្តិ៍ បន្តថា ចោរនោះ បានបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកវ៉េវឆ្លាម កែច្នៃ ពណ៌ក្រហមខ្មៅ អត់ស្លាកលេខ​ កាបូបស្ពាយពណ៌ខ្មៅមួយ និងសម្ភារ​: នៅក្នុងកាបូប ដូចជា គូមបំភ្លឺពាក់ក្បាលមួយ អាវដៃវែង​ក្រឡា​ស​ខ្មៅ មួយ ទូរសព្ទដៃខូចមួយគ្រឿង និងកំប៉ុងហ្គាសតូចចំនួន ១ ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលសម្ភារ:វត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ ធ្វើកំណត់​ហេតុ បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបានលុង ចាត់ការតាមនីតិវិធី។ សមត្ថកិច្ច ក៏កំពុង​ស្រាវជ្រាវរកមុខសញ្ញា យកមកផ្តន្ទាតាមផ្លូវច្បាប់ផងដែរ៕ ដោយ៖ ផង់វិន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ