ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​០៩​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ទាំង​០៨​នាក់​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត…


ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ទាំង​០៨​នាក់​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប និង​ស្រុក​ច​ន្ទ្រា បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ចំនួន​០៣​ករណី​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​០៧-០៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីតាំង​ផ្សេង​គ្នា​។

កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​ជំនាញ​បាន​ដកហូត និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ -​ថ្នាំ​ញៀន​(​មេ​តំ​ហ្វេ​តា​មីន​) ចំនួន​៣០​កញ្ចប់ ទម្ងន់​១៣៨.៣០​ក្រាម​, -​ថ្នាំ​ញៀន អ៊ិ​ច​ស្តា​ស៊ី​០២​កញ្ចប់​, -​ម៉ូតូ​០៣​គ្រឿង​, -​ទូរ​សព្ទ័​ដៃ​០៩​គ្រឿង​, -​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១​គ្រឿង រួម​នឹង​ឧបករណ៍​ជក់​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៩​នាក់​រួម​នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ