ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​​លើកកម្ពស់​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision ) បាន​បង្ហាញ​ពី​ឆន្ទៈ និង​បំណង​របស់​ខ្លួនក្នុង​ការ​ជំរុញ​កំណើន​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​អនុវត្តន៍​គម្រោង វារីវប្បកម្មដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងស្រុក​ក្នុង​ការ​ផ្ដល់​កម្ចី​ដល់​កសិករ…

រាជធានី​ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision ) បាន​បង្ហាញ​ពី​ឆន្ទៈ និង​បំណង​របស់​ខ្លួនក្នុង​ការ​ជំរុញ​កំណើន​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​អនុវត្តន៍​គម្រោង វារីវប្បកម្មដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងស្រុក​ក្នុង​ការ​ផ្ដល់​កម្ចី​ដល់​កសិករ សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។

លោក ឡេ​ង វី​រៈ នាយក​ប្រតិបត្តិ​អង្គការ​ទស្សនៈវិស័យ​ពិភពលោក ប្រចាំ​កម្ពុជា បាន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹ​ម​ខេ កាលពី រសៀល​ថ្ងៃ​ទី ៨​ខែកុម្ភៈ ឆ្នាំ ២០២១ ឱ្យ​ដឹង​ថា កម្ពុជា គឺជា​ប្រទេស​ផលិត​ត្រី​ធំ​មួយ​លើ​ពិភព លោក ហើយ​ត្រី​នេះ​ដែរ​ក៏​ជា​អាហារ​ពេញ​និយម​មួយ​របស់​ប្រជាជន​កម្ពុជា​ដោយ​ក្នុង​មួយ ស​ប្ដា​ហ៍ ប្រជាជន​កម្ពុជា​បរិភោគ​ត្រី​យ៉ាង​ហោច​ក៏​បី ឬ​បួន​ដង​ដែរ ដូច្នេះ ដើម្បី​បំពេញ​តម្រូវ ការ​ទៅ​តាម​អ្នក​ប្រើប្រាស់ ទើប​យើង​ត្រូវការ​ពង្រីក​វិស័យ​ចិញ្ចឹម​ត្រី និង​បាន​ជួយ​ដល់​កសិករ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា តាម​រយៈ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​អាច​ជួយ​កសិករ ក្នុង​ការ​ទទួល​បាន​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួក​គាត់ បង្កើន​ទិន្នផល​វារីវប្បកម្ម​កាន់តែ ច្រើន ហើយ​កសិករ​នឹង​ទទួល​បាន​ចំណូល​កើនឡើង ជីវភាព​ប្រសើរ និង​ជួយ​ដល់​សេដ្ឋកិច្ច កម្ពុជា ក្នុង​វិបត្តិ​កូ​វី​ដ ១៩ ផង​ដែរ ។

លោក ជិ​ម ហឺ​ស៊ី ប្រធាន​គ្រប់គ្រង​គម្រោង​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ មាន​ខេត្ត​ចំនួន ៦ កំពុង​អនុវត្តន៍​គម្រោង​មួយ នេះ និង​មាន​កសិករ​ចំនួន​ជាង ៦០០​នាក់ ដូច្នេះ កសិករ​ទាំងនេះ គឺជា​អតិថិជន​អាទិភាព​ក្នុង ការ​ទទួល​បាន​កម្ចី​ដើម្បី អភិវឌ្ឍន៍​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​វារីវប្បកម្ម​នៅ​កម្ពុជា និង​អាច​ជួយ​ពួក​គេ មាន​កម្រិតជីវភាព​ប្រសើរ​ជាង​មុន​មួយ​កម្រិត​ទៀត ។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹ​ម​ខេ បាន​មាន ប្រសាសន៍​ផង​ដែរ​ថា ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​គម្រោង​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពា ណិ​ជ្ជ​កម្ម​នៅ​កម្ពុជា នឹង​ជួយ​លើកកម្ពស់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​មួយ​កម្រិត​ទៀត ជួយ បង្កើន​ផលិតកម្ម​ត្រី​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ពី​ខាងក្រៅ​ប្រទេស​ផង​ដែរ ។ រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ដែរ ដោយ​បាន​ទប់ស្កាត់ ការ​នាំ​ចូល​ពី​ខាងក្រៅ ហើយ​ជំរុញ​ការ​ផលិត​ក្នុងស្រុក​ជំនួស​វិញ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​មាន​ប្រ សាសន៍​ផង​ដែរ​ថា រដ្ឋាភិបាល​ពិតជា​រីករាយ និង​សាទរ​ចំពោះ រាល់​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ កសិកម្ម​របស់​វិស័យ​ឯកជន​ទាំង​ឡើយ ។ ក្នុង​នាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិត​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ជីវភាព​របស់​កសិករ ប្រជាពលរដ្ឋ​កម្ពុជា មានបាន​ដោយ សារ​តែ​វិស័យ​កសិកម្ម ដែល​ជា​ការ​ជោគជ័យ​មួយ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេ សាទ​ផង​ដែរ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លង​មក​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​និង​យកចិត្តទុកដាក់​ចំពោះ​កសិករ ដែល​ធ្វើ​របរ​ក្នុង​វិស័យ​វារីវប្បកម្ម ក៏​ដូច​ជា​វិស័យ​ផ្សេង​ទៀត និង​ត្រូវ​ជួយ​ដល់​កសិករ​ទៅ​លើ បច្ចេកទេស ដើម្បី​ជំរុញ​ការ​ផលិត​ក្នុងស្រុក​ផ្គត់ផ្គង់​ក្នុងស្រុក​ជំនួស​ការ​នាំ​ចូល​ពី​ខាងក្រៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ