ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់ មនុស្ស​៥​នាក់ រង​របួស​ក្នុង​ករណី​ឡាន​បុក​គ្នា​នេះ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​5​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​1 និង 45 នាទី​រសៀល ថ្ងៃ​ទី​9…

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​5​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​1 និង 45 នាទី​រសៀល ថ្ងៃ​ទី​9 ខែកុម្ភៈ ឆ្នាំ​2021 ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 64 និង​65 សិ្ថ​ត​នៅ​ក្នុងភូមិ​ធ្លក​យុល ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខណៈ​រថយន្ត​កាម​រី​ឆ្លាម​បុក​ជាមួយនឹង​រថយន្ត​កូរ៉េ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពង់ត្រឡាច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2d 1475 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ក្នុង​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3 a.0997 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ដូច​គ្នា ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ទាំង 2​គ្រឿង​ទៅ​ទាំង​សងខាង​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​ចំនួន 5​នាក់ បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​នៅ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មក​ដល់​ឃើញ​តែ​រថយន្ត និង​បាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ