ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ល​.​ន់​កាន់តែ​សាហា.វ​ហើយ​លោក​ចោរ !

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើ​កូនកាំបិត​ចា.ក់​បាក់​ផ្លែ​មួយ​កំណាត់​ជាប់​លើ​ខ្នង ដែល​ទំនង​ប៉ង​ចាក់​សម្លាប់ ​ដើម្បី «​ប្ល.ន់​»​យក​ម៉ូតូ តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ជន​រង​គ្រោះ​ផ្ដួល​ម៉ូតូ រួច​វាយ​តបត​វិញ​ រហូត​ដល់​ពួក​ចោរ​រត់​ប្រះ​អាយុ​…

ខេត្តបាត់ដំបង​ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើ​កូនកាំបិត​ចា.ក់​បាក់​ផ្លែ​មួយ​កំណាត់​ជាប់​លើ​ខ្នង ដែល​ទំនង​ប៉ង​ចាក់​សម្លាប់ ​ដើម្បី «​ប្ល.ន់​»​យក​ម៉ូតូ តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ជន​រង​គ្រោះ​ផ្ដួល​ម៉ូតូ រួច​វាយ​តបត​វិញ​ រហូត​ដល់​ពួក​ចោរ​រត់​ប្រះ​អាយុ​ ​។ ប៉ុន្តែ​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ស្រែក​ឲ្យ​គេ​ជួយ​ជាមួយនឹង​ផ្លែ​កាំបិត​ជាប់​ឆ្អឹងខ្នង ជោក​ជាំ​ទៅ​ដោយ​ឈាម​ដាប​ពេញ​ខាង​កាយ​។

ប្រភព​ពី​ស្រុក​មោង​ប្ញស្សី បាន​ឲ្យ​ដឹង​ថា អំពើ​«​ប្ល.ន់​»​យ៉ាង​សាហាវ​នេះ ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ កុម្ភៈ ពេល​ជន​រង​គ្រោះ​ឌុ​ប​ជនសង្ស័យ​តាម​ផ្លូវ​ដល់​ចំណុច​ភូមិ​ទូល​សាក ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី​។ ជន​រង​គ្រោះ​ឈ្មោះ សាយ សំរិត ហៅ វុ​ធ អាយុ​៤៨​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​០២​នាក់ ហៅ​គាត់​ឲ្យ​ឌុ​ប​ពី​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងប្ញ​ស្សី ឆ្ពោះទៅ​កាន់​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ក្នុង​តំលៃ​២​ម៉ឺន​រៀល​។ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ស្ងាត់ ក៏​ត្រូវ​ជន​ដៃដល់​ទាំង​០២​នាក់​នោះ ដក​កាំបិត​ចា.ក់​គាត់​ចំ​ឆ្ពឹ​ង​ខ្នង​(​ក្រោម​កញ្ចឹង.ក​)​បាក់​ផ្លែ​ជាប់​។ ពេល​នោះ ជន​រង​គ្រោះ​បាន​ផ្ដូ​ល​ម៉ូតូ និង វាយតប​វិញ​រហូត​ពួក​ចោរ​ទាំង​០២​នាក់​រត់គេច​ខ្លួន​បាត់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​អន្តរា​គម​ន៍​។

បើ​តាម​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​គេ​ស្រង់​សំដី បាន​និយាយ​ពី​ភិនភាគ នៃ​ជនសង្ស័យ​ថា ពួក​ចោរ​ទាំង​០២​នាក់​នោះ មាន​អាយុ​ចន្លោះ​ប្រហែល​ពី​២៦​ទៅ​៣០​ឆ្នាំ​ប្លាយ​។ មាន​ជន​ម្នាក់​ពាក់​អាវដៃវែង​ព​ណ៏​ផ្ទៃមេឃ ស្លៀកខោ​ខ្មៅ​ជើងវែង តែ​មិន​ច្បាស់​ពី​ភិនភាគ​មុខមាត់​ទេ​។ ពួក​ចោរ​បាន​ចាក់​គាត់ ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្ដាល​ឲ្យ​បាក់​ផ្លែកាំបិត​មួយ​កំណាត់​ជាប់​ខ្នង​គាត់ តែ​ពួក​ចោរប្លន់​មិន​បាន​សម្រេច​ទេ ដោយសារ​គាត់​
ផ្តួ​ល​ម៉ូតូ​រួច​ដេញ​វាយតប​ពួក​ចោរ​នោះ​វិញ​។ ម៉ូតូ​គាត់​ដែល​ចោរ​ប៉ុនប៉ង​ប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ​1IJ-1778​។

មានការ​កត់សម្គាល់​ដែរ​ថា អំពើ​«​ប្លន់​»​ហាក់​បាន​និង​កំពុង​ចាប់ផ្ដើម​កំរើក​ឡើង​វិញ ជា​មួយនឹង​អំពើ​ចោរកម្ម​នានា យ៉ាង​មមារញឹក​ដទៃ​ទៀត ខណៈ​ការ​ទប់ស្កាត់​ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​នៅ​មាន​កំរិត​ទាប​បំផុត​។ គ្រាន់តែ​ក្នុង​រយៈ​ពេល​ជាង​១០​ថ្ងៃ​សោះ​អំពើ​«​ប្ល.ន់​»​នេះ បាន​កើតឡើង​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ ​។ ក្នុង​នោះ នៅ​ក្នុងស្រុក​បាណ​ន់ បាន​កើតឡើង​ចំនួន​០២​លើក គឺ​នៅ​«​ឃុំ​ឈើទាល និង នៅ​ឃុំ​ស្នឹង​» ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរ​ហារ​រយ​បិទ​មុខ និង ក្រុម​ចោរ​ដាវ​សាំ​មូ​រ៉ៃ​ដែល​ចូល​«​ប្ល.ន់​»​នៅ​ក្នុង​លំនៅ​ឋាន​។ រហូត​ដល់​ពេល​នេះ ខណៈ​សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ប៉ុន​ក្រចក​ពីមុខ​សញ្ញា​«​ប្ល.ន់​»​ទាំង​០២​ករណី​នេះ​ផង ស្រាប់តែ​អំពើ​«​ប្ល.ន់​»​អ្នក​រត់​ម៉ូតូឌុប​យ៉ាង​ឃោ​រឃៅ បាន​កើតឡើង​នៅ​ស្រុក​មោង​ប្ញស្សីជា​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្ទើរ​វិលក្បុង​។

មិនតែប៉ុណ្ណោះ ករណី​ដែល​ក្រុម​ចោរ​ដាក់​ថ្នាំ​សណ្ដំ​ប្ល.ន់​យក​លុយ​តា​និង​យាយ​ នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​សមត្ថកិច្ច​អះអាង​ថា គេ​បាន​ស្គាល់​មុខសញ្ញា​ច្បាស់​ហើយ​នោះ រហូត​ដល់​ពេល​នេះ​ក៏​សមត្ថកិច្ច​នូវ​មិន​ទាន់​តាម​ចាប់​ក្រុម​ចោរ​នោះ យក​មក​បង្ហាញ​តុលាការ​ដែរ​។ ប៉ុន្តែ​យ៉ាងណា​ក្ដី ពាក់ព័ន្ធ​នឹង​អំពើ​ «​ប្លន់​»​ អ្នក​រត់​ម៉ូតូឌុប​នៅ​ស្រុក​មោង​ឬ​ស្សីខាងលើ​នេះ បើ​តាម​ប្រ​ភ​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ដូច​ករណី​«​ប្ល.ន់​»​មុន​ៗ​ដែរ តែ​លទ្ធផល​ក៏​ប្រហែល​ដូច​គ្នា​មុន​ៗ​ដដែល​ដែរ​។ ដោយឡែក​ ជន​រង​គ្រោះ ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា ពេល​នេះ​​ គាត់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ