រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX៣៣០ មួយគ្រឿង ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅកៀរនឹងរថយន្ត CRV ស៊េរីទំនើប បណ្តាលឱ្យរងការខូចខាតបន្តិចបន្តួច កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចទល់មុខមន្ទីរពហុព្យាបាល សម្ភពវិសាលសុខ តាមផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី២នាក់រួមទាំងក្មេងតូចម្នាក់ទៀតបានបើករថយន្តម៉ាក CRV ស៊េរីទំនើប ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BC 8699 ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច។

ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវចង្អៀតផងនោះ ក៏ស្រាប់តែមាននារីម្នាក់ទៀតបានបើករថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BC6829 ធ្វើដំណើរក្នុងទិសដៅដៅស្របគ្នា ក៏ជ្រុលទៅកៀរនឹងរថយន្ត CRV ធ្វើឱ្យរងការខូចខា ចំហៀងផ្នែកខាងឆ្វេងបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ដោយឡែករថយន្តឡិចស៊ីសវិញ ក៏រងការខូចខាតកូតថ្នាំបន្តួចបន្តួចដូចគ្នា ហើយពេលនោះដែរ អ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ ដោយឱ្យតំណាងជាបុរសម្នាក់ មកធ្វើការដោះស្រាយគ្នាផងដែរ ។
ក្រោយពេលកើតហេតុ ខាងរថយន្តឡិចស៊ីស បានសងសំណងថ្លៃការខូចខាតទៅខាងរថយន្ត CRV ចំនួនទឹកប្រាក់៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕


ចែករំលែកព័តមាននេះ