ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិតមួយ ៖ ចាយលុយត្រូវ គឺការ វិនិយោគ និងការពង្រឹងសមត្ថភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រកលុយដើម្បីចាយ ។ មនុស្សមានហេតុផលផ្សេងៗគ្នាក្នុងការចាយលុយដែល​រកបានប៉ុន្តែ​មានគំនិតលើកឡើង ដែលមានការគំាទ្រច្រើនោះគឺថា ការចាយ​ប្រាក់ដែលត្រូវគឺការចាយសម្រាប់ការវិនិយោគនិងការពង្រឹងចំណេះដឹង បង្កើន​សមត្ថភាព ។ គេមិនចាយលុយដើម្បីបំពេញតម្រូវការ ប្រចំាថ្ងៃនោះឡើយ ។…

រកលុយដើម្បីចាយ ។ មនុស្សមានហេតុផលផ្សេងៗគ្នាក្នុងការចាយលុយដែល​រកបានប៉ុន្តែ​មានគំនិតលើកឡើង ដែលមានការគំាទ្រច្រើនោះគឺថា ការចាយ​ប្រាក់ដែលត្រូវគឺការចាយសម្រាប់ការវិនិយោគនិងការពង្រឹងចំណេះដឹង បង្កើន​សមត្ថភាព ។ គេមិនចាយលុយដើម្បីបំពេញតម្រូវការ ប្រចំាថ្ងៃនោះឡើយ ។

អ្នកដែលជោគជ័យលើការគ្រប់គ្រងប្រាក់មួយចំនួននិយាយថានៅពេលអ្នកចាយប្រាក់ដើម្បីការ​វិនិយោគនិងការសិក្សាគឺនៅថ្ងៃអនាគតអ្នននឹងទទួលប្រាក់កាន់តែច្រើន មិនថាតាមរយៈការសិក្សាឬការវិនិយោគនោះទេ ផលរបស់វាគឹផ្តល់មកវិញនូវគំនិត សមត្ថភាព និងប្រាក់ចំណូល​ ។

ចំណែកការចាយលុយដើម្បីបំពេញតម្រូវការ ទោះបីសកម្មភាពនេះមិនខុស មិនខុស​ព្រោះអ្វីដែលគេបានចំណាយគឺដើម្បីក្រុមគ្រួសារ ឬដើម្បីខ្លួនឯងក៍ពិតមែនប៉ុន្តែគេបាន​មើលឃើញថា តម្រូវការរបស់មនុស្សមិនចេះចប់ មិនចេះគ្រប់ឡើយ។ ការចំណាយតាម​តម្រូវការ គឺគេមិនអាចឲ្យមនុស្សមានលុយគ្រប់តាមតម្រូវការឡើយ។ បើអ្នកធ្វើការ​ឲ្យ​គេ​​បាន​ប្រាក់ខែ២០០ដុល្លារ គឺមានតម្រូវការត្រូវចំណាយលុះទាល់តែ​អស់ប្រាក់ខែនោះ ហើយបើ​ទោះបីមានប្រាក់ខែ២ពាន់ដុល្លារក៍ប្រាកដជាមានតម្រូវការ ត្រូវចាយតាម​ចំណួល​២ពាន់ដុល្លារនោះដែរ។ អ្នកមានចំណូលខ្ពស់ប្រាកដជាត្រូវ​ទទួលទាន​អាហារក្នុងហាងថ្លៃ ត្រូវប្រើទូរស័ព្ទទំនើបនិងរថយន្តល្អ។ នៅទីបំផុត អ្នកមានប្រាក់​ខែ១០០ក្តី ២ពាន់ដុល្លារក្តី នៅតែធ្វើការឲ្យគេជារហូតដើម្បីបានប្រាក់​មកបំពេញ​តម្រូវការ។

ចំណែកការចាយលុយលើគេវិនិយោគថ្ងៃក្រោយគេអាចក្លាយជាម្ចាស់អាជីវកម្ម ហើយលុយនឹងបង្កើតលុយឲ្យគេ។ ដូចគ្នានេះ បើគេចំណាយលុយលើការសិក្សា ថ្ងៃក្រោយគេនឹងមានសមត្ថភាព ឯកទេស ជំនាញក្នុងការរកប្រាក់ គេគេហៅម្យ៉ាង​ថាមានចំណេះប្រាកដ ប្រាកដរត់រកឯងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ