ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ប្រាក់​រៀល​ខ្មែរ​ខ្សោយ​ជាង​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង​ហ្គា​ពួរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០​ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ​រហូត​ដល់ ៣៧០ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ត្រឹមតែ ៣៦៤ រៀល និង​លក់​ចេញ​តែ ៣៦៨ រៀល​ប៉ុណ្ណោះ ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ ចូល ៣០៦៩ រៀល លក់​ចេញ​រហូត​ដល់ ៣១០០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ត្រឹមតែ ៣០៥៤ រៀល និង​លក់​ចេញ​តែ ៣០៨៤ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ មួយ​ចំនួន គឺ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣១ រៀល លក់​ចេញ ៤៩៨១ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៨ រៀល និង​លក់​ចេញ ៣១៨០ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦៣៣ រៀល លក់​ចេញ ៦៣៩ រៀល ហើយ ១០០​យ៉េន ជប៉ុន ទិញ​ចូល ៣៨៩៣ រៀល លក់​ចេញ ៣៩៣១ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ