ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ជា​ទឹកបរិសុទ្ធ​ឯ​បាប​ជា​ញើ​សក្អែល

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅក្រហាយ​ខ្វាយខ្វល់ ។ បុណ្យ​គឺជា​គុណជាតិ​ជម្រះចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅក្រហាយ​ខ្វាយខ្វល់ ។

បុណ្យ​គឺជា​គុណជាតិ​ជម្រះចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេកឃ្លាន ម្យ៉ាងទៀត​បុណ្យ​គឺជា​អាហារ​បំប៉ន​ផ្លូវចិត្ត និង​ជា​ឱសថ​កម្ចាត់រោគ ។

បាប​ប្រៀប​បាន​ទៅ​នឹង​ញើស​ក្អែល ភាព​ក្ដៅស្អុះ ការ​ស្រេកឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង​ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ នៅ​ពេល​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួតអាង រមិ​លគុណ ។​ល​។ គឺ​ត្រូវ​ជ្រាប​ថា បាប​គឺ​ចិត្ត​យើង​កំពុង​ឈឺ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់រោគ​ទាំងអស់​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ