ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ផ្សាយ​វី​ដេ​អូ​លក់​ឡេ​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​! សមត្ថកិច្ច​កោះហៅ​មក​អប់រំ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក លក់​ផលិតផល​ពង្រីក​សុ​ដ​.​ន់​បណ្តើរ ធ្វើ​កាយវិការ​ច្របាច់​សុ​ដ​.​ន់​បណ្តើរ បង្ហាញ​ភាព​មិន​សមរម្យ​ជ្រុល និង​ប្រើប្រាស់​ពាក្យ​សម្តី​អ​សីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​បំភ្លឺ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក លក់​ផលិតផល​ពង្រីក​សុ​ដ​.​ន់​បណ្តើរ ធ្វើ​កាយវិការ​ច្របាច់​សុ​ដ​.​ន់​បណ្តើរ បង្ហាញ​ភាព​មិន​សមរម្យ​ជ្រុល និង​ប្រើប្រាស់​ពាក្យ​សម្តី​អ​សីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​បំភ្លឺ និង​ធ្វើ​កិច្ចសន្យា សុំ​ទោស​ជា​សាធារណៈ ។

សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​ម្ចាស់​គណនី​ហ្វេ​ស​បុក ដែល​មានឈ្មោះ J No Cosmetic និង​មាន​ម្ចាស់​ឈ្មោះ ម៉ឹង ស្រី​នួន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នកលក់​អន​ឡាញ អា​ស័​យ​ដ្ឋា​ន​បន្ទប់​ជួល ក្រុម​ទី​៥ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បាន​ឡាយ​លក់​ផលិតផល ចូលខ្លួន​មក​បំភ្លឺ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ ម៉ឹង ស្រី​នួន បាន​ទទួលស្គាល់ កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ទូទៅ ម្ចាស់​គណនី​រូប​នេះ បាន​ចូលខ្លួន​មក​ទទួលស្គាល់​កំហុស សុំ​ទោស​ជា​សាធារណៈ ជា​ពិសេស​ស្ត្រី​ខ្មែរ​ទូទៅ និង​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​ឡាយ វី​ដេ​អូ​បញ្ចេញ​រូបភាព កាយវិកា និង​ពាក្យ​សម្តី​មិន​សមរម្យ​ទៀត​ហើយ ។

ជា​ចុងបញ្ចប់​ស្ត្រី​ឈ្មោះ ម៉ឹង ស្រី​នួន បាន​សំណូមពរ និង​សូម​ការ​អធ្យាស្រ័យ ពី​សំណាក់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជា​ពិសេស​ស្ត្រី​ខ្មែរ​ទាំងអស់ ដែល​គាត់​បាន​ឡាយ​បង្ហាញ​ភាព​មិន​សមរម្យ​ជ្រុល បង្ហាញ​កាយវិការ និង​ប្រើប្រាស់​សម្តី​អ​សីលធម៌ ដែល​ជា​ទ​ង្វើ​អាក្រក់ និង​សង្គម​ស្អប់ខ្ពើម ។

បន្ទាប់​ពី​បាន​សារភាព​ទទួលស្គាល់​កំហុស និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​នៅ​ម៉ោង ០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ