ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញប្រើប្រាស់ក្នុងឱកាសចូលឆ្នាំចិនភាគច្រើននាំចូលពីប្រទេសជិតខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកាន់តែខិតជិតមកដល់ ទោះបីនេះជា​ទំនៀប​ទម្លាប់ជាតិសាសន៍ដទៃក្តី តែនៅកម្ពុជាទម្លាប់សែនព្រេននិងការរៀប​ចំប្រារព្ធពិធី​នេះ មិនតូចតាចនោះទេ។ពលរដ្ឋខ្មែដែល​មាន​សែស្រឡាយកាត់ចិន កាត់វៀត​ណាមបានរៀបចំពិធីសែនព្រេនមិនចាញ់​ជនជាតិ​ចិន​ឬជនជាតិវៀតណាម​នៅក្នុងប្រទេសគេនោះឡើយ ។  ថ្ងៃសែននិងចូលឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន កាន់តែខិតជិតមកដល់ការលក់ដូរ​របស់របរ​សម្រាប់​ពិធីសែន ហាក់កំពុងមានភាពមមាញឹកឡើង ទាំងការលក់ដូររបស់របរ​សម្រាប់តុបតែងគេហដ្ឋាន…

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកាន់តែខិតជិតមកដល់ ទោះបីនេះជា​ទំនៀប​ទម្លាប់ជាតិសាសន៍ដទៃក្តី តែនៅកម្ពុជាទម្លាប់សែនព្រេននិងការរៀប​ចំប្រារព្ធពិធី​នេះ មិនតូចតាចនោះទេ។ពលរដ្ឋខ្មែដែល​មាន​សែស្រឡាយកាត់ចិន កាត់វៀត​ណាមបានរៀបចំពិធីសែនព្រេនមិនចាញ់​ជនជាតិ​ចិន​ឬជនជាតិវៀតណាម​នៅក្នុងប្រទេសគេនោះឡើយ ។

 ថ្ងៃសែននិងចូលឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន កាន់តែខិតជិតមកដល់ការលក់ដូរ​របស់របរ​សម្រាប់​ពិធីសែន ហាក់កំពុងមានភាពមមាញឹកឡើង ទាំងការលក់ដូររបស់របរ​សម្រាប់តុបតែងគេហដ្ឋាន មានគោម ផ្កាភ្ញី គ្រឿងសម្រាប់ដុតសែនកុងមា ដូចជា​ក្រដាស​ប្រាក់ដុល្លារ ដុំមាស រថយន្ត និងគ្រឿងទេសសម្រាប់ធ្វើម្ហូបអាហារ ជ្រូកខ្វៃ ផ្កាអង្គាសីល ជាដើមនោះ។អ្នកលក់ដូរតាមផ្សារ តាមដងផ្លូវបាននិយាយថានៅឆ្នាំនេះ​ពួកគាត់លក់ហាក់កាកកបជាងឆ្នាំកន្លងទៅ។ ឆ្នាំ២០២០កន្លងទៅចំថ្ងៃសែន គឺចំពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ខ្លំាង​តែម្តង ធ្វើការលក់ដូររបស់ពយកគាត់មិនដាច់នោះទេសម្រាប់ដែល​ទំនិញទំាងអស់នោះភាគច្រើនអាចទុកលក់នៅឆ្នាំនេះបានទៀត។

អ្នកដូរទំនិញសែនម្នាក់ នៅផ្សារអូរឡំាពិក បាននិយាយទំនិញសម្រាប់សែនភាគច្រើន​យក​មកពីប្រទេសវៀតណាម ពុំមានរបស់ផលិតនៅក្នុងស្រុកទេ។ របស់ក្នុងស្រុក​ដែលបម្រើ​ដល់ពិធីសែនចូលឆ្នាំចិននេះ មានតែសាច់មាន់ សាច់ជ្រូក និងផ្កាអង្គការ​សីល​តែប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងជារបស់នាំចូលពីប្រទេសវៀតណាម។ អាជីវក​រខាងលើបាននិយាយថាឆ្នាំនេះ គាត់មាននាំចូលទំនិញតិចតូចមកលក់ទេ ដោយសារ​ត្រូវ​លក់ទំនិញដែលសល់កាលពីឆ្នាំទៅ។ ទំនិញសម្រាប់ចូលឆ្នាំចិន ជារបស់របរសែន បានឡើងថ្លៃបន្តិចបន្តូចប៉ុណ្ណោះ ប៉ុន្តែចំណីអាហារ ជ្រូកខ្វៃជាដើមនោះបានឡើង​ថ្លៃខ្លំាង។ ជ្រូកខ្វៃមួយក្បាលអាចតម្លៃពី២០០ដុល្លារឡើងទៅ។នេះបើតាមការបញ្ជាក់​របស់អាជីវករខាងលើ។​​

ចំណែកអាជីវករលក់ផ្កាស្រស់នៅខេត្តតាកែវ  អ្នកស្រី អ៊ួន ក្រពុំ បានឱ្យដឹងនៅថ្ងៃទី៩ កុម្ភៈនេះថា ការលក់ផ្កាសម្រាប់តុបតែង ផ្តើមដាច់ពីបីថ្ងៃមកហើយ ហើយវានឹងដាច់​រហូតដល់ថ្ងៃដែលគេត្រូវសែនតែម្តង។ ចូលឆ្នំាចិនឆ្នំានេះការលក់បន្លែមិនសូវ​ដាច់នោះទេ ប៉ុន្តែលក់ផ្កាស្រស់ដាច់គួសម។ អ្នកស្រីឲ្យដឹងថា«ខ្ញុំបាន កុម្ម៉ង់ផ្កា​ពីប្រទេសវៀតណាមមួយថ្ងៃប្រមាណ១០០ថូ មកលក់ក្នុងនោះមានដូចជាស្ពៃរឿង ផ្កានាំសំណាង ផ្កាលីលី និងផ្កាអង្គាសិល ហើយនៅក្នុងចំណោមផ្កាទំាងនោះ ផ្កាដែលលក់ដាច់ជាងគេ គឺផ្កាលីលី ព្រោះវាទុកបានយូរហើយវាមានក្លិនក្រហូប»។

ផ្កាដាក់ថូ ដែលអ្នកស្រីក្រពុំលក់មានតម្លៃពី ១២ ០០០រៀលឡើងទៅ។ ក្រៅទិញ​ផ្កាពីប្រទេសវៀតណាមយកទៅតុបតែងតំាងលម្អនៅក្នុងគេហដ្ឋាន ពិសីចូលឆ្នាំចិន​នៅកម្ពុជាគេមិនដែលចោលផ្កាអង្គាសីលនោះទេ។ ផ្កាអង្គាសីលជាទំនិញ​នៅក្នុង​ស្រុកដែលភាគច្រើនគេនាំមកពីខេត្តពោធ៍សាត់និងបាត់ដំបង។ ផ្សាអង្គាសីលឆ្នាំនេះ​មានតម្លៃពី១០ដុល្លារទៅដល់៣០០ដុល្លារ​។

អ្នកលក់ផ្កាអង្គាសីលអះអាងថាពួកគាត់បានចំណាយដើមពី១ពាន់ទៅ៣ពាន់ដុល្លារក្នុងការទិញដើមអង្គាសីលមកលក់។ ការលក់ដើមអង្កសីលមិនខុសពីទំនិញផ្សេងៗនោះទេ នៅឆ្នាំនេះដាច់គួរសមតែអ្នកលក់ថាមិនទាន់ដឹងចំណេញឬខាតនោះទេ ។ គេចាំមើលរហូតដល់ថ្ងៃសែន តែម្តងទើបដឹង ៕ រាយការបន្ថែមដោយ ៖ ឡុង សារេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ