ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មុន​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹង​ចូល​មក​ដល់​នៅ​ពេល​ឆាប់​ៗ​នេះ​។…


ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មុន​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹង​ចូល​មក​ដល់​នៅ​ពេល​ឆាប់​ៗ​នេះ​។

ពិធី​នេះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សួន​តា​ឌី​ពោធិព្រឹក្ស​ក្រុង​ស្វាយ​រៀង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ ដួង វ​ណ្ណា ប្រធាន​កិត្ត​យស​សាខា ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា លោក​ជំទាវ ហៅ ច័ន្ទ​សិរី​ទេពី ចៅ​ភិ​រុណ អនុប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ជា​សមាជិក សមាជិការ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា ទីប្រឹក្សា និង​យុវជន​កាកបាទក្រហមកម្ពុជា អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម សហការ​ជាមួយ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​និង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​សរុប​ចំនួន​៨០​នាក់។

ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និង​សាធារណៈជន​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ រាល់ពេល​ធ្វើ​ដំណើរ បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើកបរ​លើស​ល្បឿន​កំណត់ ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​អត្រា​ពិការ ស្លាប់ និង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុង​យុទ្ធនាការ​នេះ​មាន​ចែក​ជូន​នូវ​ឯកសារ​ពាក់ព័ន្ធ ខិត​ប​ណ្ណ័​នានា ទាក់ទង​នឹង​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក បិទ​ចំណាំងផ្លាត និង​មានការ​រៀបចំ​ជា​កម្មវិធី​សំនួរ ចម្លើយ​ស្តី​ពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អ្នក​ដែល​ឆ្លើយ​ត្រូវ​ទទួល​បាន​មួក​សុវត្ថិភាព អាវយឺត ពី​ក្រុមការងារ​សាខា និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុមការងារ​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​នូវ​សារ​របស់​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​ទៅ​នឹង​វិធានការ ការពារ​ពី​ជំងឺ​កូ​វី​ដ​-១៩ ដល់​សាធារណជន​ទូទៅ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​សាធារណៈ​ត្រង់​ចំណុច នៅ​ភ្លើងស្តុប​សួន​តា​ឌី នៅ​រង្វង់​មូល​មុខ​សាលាក្រុង​ស្វាយ​រៀង និង​នៅ​ផ្លូវកែង​ទំនប់​តា​ណេ​ង​។ មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោក​ជំទាវ ដួង វ​ណ្ណា ប្រធានកិត្តិយស​សាខា បាន​បញ្ជាក់​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៏ បាន​បង្ក​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ ដោយ​បាន​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ ទាំង​អាយុជីវិត និង​បន្សល់​ទុក​នូវ​ជន​រង​គ្រោះ ជន​ពិការ ក្មេង​កំព្រា ស្ត្រី​ម៉េ​ម៉ា​យ គ្រួសារ​ក្រីក្រ​។​

ល​។ បញ្ហា​នេះ​បាន​ទាក់ទាញ​នូវ​ការ​យកចិត្តទុកដាក់ ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​នូវ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​តាម​រយៈ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ និង​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវគោក ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ទស​វត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ឆ្នាំ​ហើយ​ការ​ផ្សព្វផ្សាយ​នា​ពេល​នេះ​ក្នុង​គោលបំណង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ឲ្យ​បាន​គ្រប់​ៗ​គ្នា​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើ​ពីក្រោយ​គ្រប់ពេលវេលា​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​តាម​រយៈ​ម៉ូតូ​ដើម្បី​ធានា​សុវត្ថិភាព​កុំ​ឲ្យ​មាន​របួស​ក្បាល​បណ្តាល​ឲ្យ​ស្លាប់ បើ​គ្មាន​មួក​សុវត្ថិភាព​កុំ​បើកបរ និង​ជិះ​ពីក្រោយ​។

ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រូវ​បំពេញ​លក្ខខណ្ឌ​យានជំនិះ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ដូច​ជា​កញ្ចក់​មើល​ក្រោយ​ចង្កៀង​បំភ្លឺ​ភ្លើង​សញ្ញា​បត់​។​ល​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតក​សម្លាប់​ជីវិត​មនុស្ស នៅ​លើ​ដងផ្លូវ​សាធារណៈ​ជា​ច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​មនុស្ស​ស្លាប់ និង​ច្រើន​ពាន់​អ្នក​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លារ​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មានការ​កើនឡើង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន និង​ជំរុញ​ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហមកម្ពុជា ចុះ​សហការ​ជាមួយ​មន្ត្រី​ចរាចរ​ផ្លូវគោក​នៅ​តាម​ចំណុច​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ ពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើការ​ណែនាំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព​ខ្សែក្រវាត់​សុវត្ថិភាព និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។

ក្នុង​យុទ្ធនាការ​នេះ​សាខា​រួម និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​រៀបចំ​កម្រង​សំណួរចម្លើយ និង​ចែក​មួក​សុវត្ថិភាព​ដល់​អ្នកឆ្លើយ​សំណួរ​ត្រូវ​ចំនួន​៦០​មួក​, អាវយឺត​១៨០​អាវ​, ម៉ាស់​ចំនួន​៣០០, សៀ​ភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៣០០​ក្បាល​, សៀវភៅ​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់​ដឹង​ចំនួន​៣០០​ក្បាល​, ខិតប័ណ្ណ​ជំនួយស្មារតី​ស្ដី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន ៣០០​សន្លឹក​, ស្ទីក​គ័​រ​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣០​សន្លឹក ចង​បដា​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចំនួន​៤​ផ្ទាំង និង​ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​៥០០​សន្លឹក ដោយ​មាន​អ្នកចូលរួម​ផ្សព្វផ្សាយ និង​ឆ្លើយ​សំណួរ​សរុប​៤៥៥​នាក់​ស្រី​២០២​នាក់​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ ហៅ ច័ន្ទ​សិរី​ទេពី ចៅ​ភិ​រុណ អនុប្រធាន​គណៈកម្មាធិការ​សាខា​បាន​ឧបត្ថម្ភ​ដល់ អ្នកចូលរួម​ចំនួន​៤៥៥ នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​នូវ​ថវិកា​១០,០០០​រៀល​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ