កូវីដ១៩ មិនមែនជាឧបសគ្គ! ពលករខ្មែរជិត៣០នាក់ទៅដល់កូរ៉េ
- ភ្នំពេញ
កូរ៉េ ៖ នៅមុននេះបន្តិច ពលករឡើងមកថ្មីចំនួន ២៩ នាក់ ត្រូវបានស្ថានទូតកម្ពុជា រួមគ្នាជាមួយទីភ្នាក់ងារអភិវឌ្ឍធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK…
កូរ៉េ ៖ នៅមុននេះបន្តិច ពលករឡើងមកថ្មីចំនួន ២៩ នាក់ ត្រូវបានស្ថានទូតកម្ពុជា រួមគ្នាជាមួយទីភ្នាក់ងារអភិវឌ្ឍធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK…
កូរ៉េ ៖ នៅមុននេះបន្តិច ពលករឡើងមកថ្មីចំនួន ២៩ នាក់ ត្រូវបានស្ថានទូតកម្ពុជា រួមគ្នាជាមួយទីភ្នាក់ងារអភិវឌ្ឍធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK ដែលជាស្ថាប័នគ្រប់គ្រងពលករអន្តោប្រវេសន៍ និងក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ-អាវកាសកូរ៉េ Korea Aerospace Industry ទៅទទួលស្វាគមន៍ដល់ខាងក្នុងព្រលានយន្តហោះ នៅពេលពួកគាត់បានមកដល់កូរ៉េជាលើកដំបូង។ នេះបើតាមការឲ្យដឹងរបស់លោក ឡុង ឌីម៉ង់ អគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េ។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងបន្ថែមទៀតថា «ជាការស្វាគមន៍ជានិមិត្តរូបសម្រាប់ពលករឡើងមកថ្មីរបស់កម្ពុជាប្រចាំឆ្នាំ ២០២១ នេះ ដោយសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ មានលក្ខណៈល្អប្រសើរជារៀងរាល់ឆ្នាំ គួបផ្សំហ្នឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ នៅប្រទេសកម្ពុជាល្អជាងគេក្នុងចំណោមប្រទេសដែលបញ្ជូនពលករ» ។
អគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េបានបន្ថែមទៀតថា ឆ្លៀតឱកាសនោះ គណៈគ្រប់គ្រងព្រលានយន្តហោះ Incheon បានបង្ហាញនូវនីតិវិធីផ្សេងៗដែលកូរ៉េមានបទពិសោធន៍ក្នុងការគ្រប់គ្រងព្រលាននៅអំឡុងស្ថានភាពនៃជំងឺរាតត្បាត covid 19 ជាពិសេសគ្រប់គ្រងលើអ្នកដំណើរទាំងចូល និងចេញ ទាំងអ្នកមានអាការ:ជំងឺ ក៏ដូចជាអ្នកគ្មានអាការៈ។
ជាមួយគ្នានេះ ស្ថាប័នទាំងបីក៏បានជជែកពិភាក្សាគ្នាដោះស្រាយបញ្ហាប្រឈមដូចជាកង្វល់ផ្សេងៗ ក្នុងការលើកម្ពស់ដល់លក្ខខណ្ឌការងារ លក្ខខណ្ឌរស់នៅប្រចាំថ្ងៃរបស់ពលករខ្មែរយើងឲ្យមានលក្ខណៈល្អប្រសើរថែមទៀត ៕
ចែករំលែកព័តមាននេះ