ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ច្បង​សម្តេច​តេ​ជោនឹងចាក់​វ៉ាក់សាំង​មុនគេ​ថ្ងៃស្អែក

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ទទួល​វ៉ាក់សាំង​មុនគេ នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ នៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ទទួល​វ៉ាក់សាំង​មុនគេ នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ នៅ ថ្ងៃស្អែក ថ្ងៃទី ១០ ខែកុម្ភៈ វេលា​ម៉ោង ៨:០០​ព្រឹក​។ នេះបើយោង​តាម​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា នារសៀលថ្ងៃទី ០៩ កុម្ភៈ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​រៀបចំ​ទីតាំង​សម្រាប់ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល បាន​បញ្ជាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ដែល​ជា​បុត្រ​ច្បង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​មុនគេ នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​នៅ​ថ្ងៃស្អែក វេលា​ម៉ោង ៨:០០​ព្រឹក​៕

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាស យល់ព្រមឲ្យកូនប្រុសទាំង ៣នាក់ របស់សម្តេច រួមទាំងកូនប្រសារ និងកូនអ្នកធំៗទាំងអស់ ព្រមទាំងរដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ស៊ីណូ ហ្វាម មុនគេ។ ការធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់មហាជន ខណៈដែលសម្តេច និងរដ្ឋមន្ត្រីមួយចំនួន អាយុលើសពី ៥៩ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងរបស់ចិននេះបាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យសម្តេច ទៀ បាញ់ រៀបចំឲ្យឧត្តមសេនីយ៍ អាយុ ក្រោម ៥៩ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ ។ សូមបញ្ជាក់ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស (នៃជំនួយវ៉ាក់សាំងសរុប១លាដូស) មានឈ្មោះថាស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិនបានដឹកដាក់យន្តហោះយោធាចិនមកដល់កម្ពុជានៅវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញកាន់រឹងមាំពីមិត្តភាពដែកថែបបន្ថែមទៀតរវាងមិត្តភាពកម្ពុជា-ចិន៕

អត្ថបទសរសេរ ដោយ