ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ ១០០ដុល្លារ កែប្រែ​ជីវិត​ខ្ញុំ​របៀប​ណា ?

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី ១ រាជធានី​ភ្នំពេញ ៖ ខ្ញុំ​គិត​ថា​ទាំងអស់​គ្នា​សុ​ទ្ឋ​តែ​មាន​ក្តី​ស្រមៃ​មួយ​ចង់​មាន​លុយ​ចាយ​ពេញ ដៃ ដើម្បី​ឱ្យ​មានជីវិត​មួយ​ដ៏​សប្បាយ​រីករាយ និង​ប្រកបដោយ​សុភមង្គល ។ យើង​មិន​ចង់​មាន​លុយ​ចាយ​ព្រឹក​ខ្វះ​ល្ងាច…

ភាគ​ទី ១

រាជធានី​ភ្នំពេញ ៖ ខ្ញុំ​គិត​ថា​ទាំងអស់​គ្នា​សុ​ទ្ឋ​តែ​មាន​ក្តី​ស្រមៃ​មួយ​ចង់​មាន​លុយ​ចាយ​ពេញ ដៃ ដើម្បី​ឱ្យ​មានជីវិត​មួយ​ដ៏​សប្បាយ​រីករាយ និង​ប្រកបដោយ​សុភមង្គល ។ យើង​មិន​ចង់​មាន​លុយ​ចាយ​ព្រឹក​ខ្វះ​ល្ងាច ហើយ​យប់​ឡើង​ដេក​មិន​លក់​ដោយសារ​តែ​ខ្វល់ខ្វាយ​តែ​ពី​រឿង​រក​លុយ​នោះ​ឡើយ ។

តើ​ធ្វើ​ដូច​ម្តេចទៅ​ដើម្បី​មាន​លុយ​ចាយ​គ្រប់គ្រាន់​សម្រាប់​ជីវិត ហើយ​រស់នៅ​សមរម្យ​ក្នុង​សង្គម ។ ថ្ងៃនេះ ខ្ញុំ វេជ្ជបណ្ឌិត ងួ​ន សេ​រ័​ត្ន ស្ថាបនិក​របស់​វេ​ប​សាយ សុខភាព (health.com.kh) និង​ជា​អគ្គ​នាយ​រង សារព័ត៌មាន «​កោះសន្តិភាព​» ព្រមទាំង​ជា​សាស្ត្រាចារ្យ ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​សាកលវិទ្យាល័យ ខេមរភូមិន្ទ នឹង​លើកយក​បទ​ពិសោធន៍​ជីវិត​ជាក់ស្តែង​ទាក់ទង​នឹង «​លុយ​» ទាំង​ភាព​ជោគជ័យ និង​បរាជ័យ​ដើម្បី​ជូន​ប្រិ​យ​មិត្ត​ទាំងអស់​ពិចារណា​ថា តើ​បទ​ពិសា​ធន៍​ទាំងនេះ​នឹង​អាច​ជួយ​លោក​អ្នក​ដូច​ម្តេច​នៅ​ក្នុង​បញ្ហា​លុយកាក់​នេះ ។

ខ្ញុំ​គិត​ថា ជីវភាព​របស់ខ្ញុំ​នឹង​មិន​បាន​សមរម្យ​ឡើយ​ដោយ​មាន​ឡាន​មួយ​សម្រាប់​ជិះ​ធ្វើការ មានផ្ទះ​រស់នៅសមរម្យ និង​មាន​ល​ទ្ឋ​ភាព​ចង់​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ដូច​ជា​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ​ជាដើម ។ ខ្ញុំ​ខ្លួនឯង​គ្រាន់តែ​អាច​និយាយ​ថា មាន​សេរីភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ ។ ខ្ញុំ​គិត​ថា ការ​មាន​លុយ​រស់នៅ​ក្នុង​សង្គម​បាន​សមរម្យ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​មិន​ប្រាថ្នា​ក្លាយជា​មហាសេដ្ឋី​ឡើយ ។ ខ្ញុំ​យល់​ថា មនុស្ស​គ្រប់​គ្នា​មិន​គួរ​ដាក់​គោលដៅ​ក្លាយជា​មហាសេដ្ឋី​ឡើយ ។ គោលដៅ​នៃ​ជីវិតគួរតែ​មានជីវិត សប្បាយ​រីករាយ និង​មាន​តម្លៃ​ក្នុង​សង្គម គឺ​គ្រប់គ្រាន់​ហើយ ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត គឺ​មនុស្ស​យើង​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ឡើយ ។ ដូច្នេះ​ផែនការ​ជីវិត គឺ​មាន​លុយ​ចាយ​គ្រប់គ្រាន់​ដើម្បី​រស់នៅ​សប្បាយ​រីករាយ និង​មាន​តម្លៃ​ក្នុង​សង្គម ។

ខ្ញុំ​គិត​ថា ជីវិត​ខ្ញុំ​ចាប់ផ្តើម​កែប្រែ​ដោយសារ​តែ​ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ។ នោះ​គឺ​ការ​ចំណាយ​លុយ ១០០ ដុល្លារ​ ក្នុង​មួយ​ខែ​សម្រាប់​ការ​ចាប់ផ្តើម​ដំណើរកា​រវេ​ប​សាយ​សុខភាព health.com.kh កាលពី​ឆ្នាំ ២០១១ ។ ខ្ញុំ​បាន​ចាយ​លុយ ១០០ ដុល្លារ​សម្រាប់​បើក​ប្រាក់ខែ​ទៅ​ឱ្យ​អ្នក​បច្ចេកវិទ្យា​ព័ត៌មាន ធ្វើ​វេ​ប​សាយ health.com.kh ឱ្យ​ខ្ញុំ​និង​ជួយ​គ្រប់គ្រង​វេ​ប​សាយ​នេះ ។ ចំណែក​រូប​ខ្ញុំ​ផ្ទាល់ ប្រើប្រាស់​ជំនាញ​ពេទ្យ​របស់ខ្ញុំ​គួប​ផ្សំ​និង​ជំនាញ​សារព័ត៌មាន​របស់ខ្ញុំ​ដែល​បាន​ធ្វើការ​នៅ​កាសែត​រស្មី​កម្ពុជា ដើម្បី​សរសេរ​អត្ថបទ​ទាក់ទង​នឹង​សុខភាព ។ នៅ​ពេល​នោះ ខ្ញុំ​ធ្វើការ​ឱ្យ​កាសែត​រស្មី​កម្ពុជា​ក្នុង នាម​ជា​ប្រធាន​ផ្នែក​នយោបាយ និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា ក្នុង​តួនាទី​ជានា​យក​ប្រតិបត្តិ ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​នៅ​ពេល​ថ្ងៃ ។ ចំណែក​ពេល​យប់ ខ្ញុំ​ប្រឹង​ធ្វើ​អត្ថបទ​សុខភាព​តែ​ម្នាក់ឯង​ដើម្បី​ដំណើរកា​រវេ​ប​សាយ សុខភាព ។

បទ​ពិសោធន៍​នៃ​ជីវិត​ទាក់ទង​លុយកាក់​ដែល​ខ្ញុំ​ចង់​ចែករំលែក​នៅ​ថ្ងៃនេះ គឺ​មនុស្ស​ត្រូវ មាន​ក្តី​ស្រមៃ​ចង់​រំដោះខ្លួន​ចេញពី​ការងារ​ធ្វើ​ឱ្យ​គេ ហើយ​រៀបចំ​ផែនការ​រកស៊ី​ដ៏​ច្បាស់ លាស់​ដោយ​ផ្អែក​លើ​ជំនាញ​ដែល​ខ្លួន​មាននៅ​ពេល​ដែល​ឱកាស​បាន​មក​ដល់ ។ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​អាច​ធ្វើ​បាន ។

សូម​រង់ចាំ​ភាគ​ទី​ពីរ​បន្ត​ទៀត​ទាក់ទង​នឹង​បទ​ពិសោធន៍​ជីវិត​នៃ​ការ​រកលុយ​ដែល​ខ្ញុំ​នឹង​សរសេរ​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ជាក់ស្តែង​នៃ​ជីវិត​ខ្ញុំ​ផ្ទាល់​គួប​ផ្សំ​ជាមួយ​ទ្រឹស្តី​ដែល​ដកស្រង់​ចេញពី​សៀវភៅ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ដែល​និយាយ​អំពី​បញ្ហា​ «លុយ» ។

លោក​អ្នក​ដែល​មាន​បំណង​ចង់​ចែករំលែក​បទ​ពិសោធន៍​ជាក់ស្តែង​របស់​ខ្លួន​ទាក់ទង​នឹង​ការ​រក​លុយ​ក៏​អាច​សរសេរ​មក​កាន់​គម្រោង «​លុយ​» របស់​សារព័ត៌មាន «​កោះសន្តិភាព​»​ផង​ដែរ ។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ