ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អា​មេ​រិ​ក​ម្នាក់​​បាត់​បង់​ជីវិត​​​ដោយ​ឆ្លង​វីរុស COVID-19

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ គណបក្ស​សាធារណរដ្ឋអា​មេ​រិ​ក រាយការណ៍​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា សមាជិកសភា​១​រូប​នៃ​គណបក្ស​នោះ លោក RON WRIGHT​…

សហរដ្ឋអាមេរិក ៖ គណបក្ស​សាធារណរដ្ឋអា​មេ​រិ​ក រាយការណ៍​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា សមាជិក
សភា​១​រូប​នៃ​គណបក្ស​នោះ លោក RON WRIGHT​ បាន​ទទួលមរណភាព​ដោយសារ​ឆ្លង
វីរុស COVID-19 ដោយ​លោក​ក្លាយជា​សមាជិក​សភា​អា​មេ​រិ​ក​ដំបូង​គេ​រង​គ្រោះ​ដោយសារ​វីរុស​នោះ ។

អាយុ​៦៧​ឆ្នាំ​សមាជិក​សភា​រដ្ឋ​តិច​សាស់​រូប​នោះ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ។ ២​ស​ប្ដា​ហ៍​មុន​នេះ​លោក RON WRIGHT និង​ភរិយា​លោកស្រី​ស៊ូ​សាន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​ក្រុង​ដា​ឡាស់​បន្ទាប់​ពី​ឆ្លង​វីរុស ​COVID-19 ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​នាំ​ពាក្យ​​របស់​លោក​បញ្ជាក់​ថា​ លោក RON រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខិតខំ​ព្យាបាល​​ជំងឺមហា​រីក ។ កាលពី​ថ្ងៃ​ទី​២១ មក​រា លោក​ធ្លាប់​បាន​ប្រកាស​ថា លោក​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​ក្រោយ​ពី​លោក​ប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​ឆ្លង​វីរុស ។

ប្រធានាធិបតី​ថ្មី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន ដែល​ប្រកាន់​យក​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ថា​ជា​ចំណុច​ស្នូល​របស់​លោក​បាន​លើក​ឡើង​ថា យើង​សោកស្ដាយ​ចំពោះ​មរណភាព​របស់​យុទ្ធ​ជន​ដែល​ជា​អ្នកតស៊ូ​ដ៏​អង់អាច​ក្លាហាន​ប្រឆាំង​ទាំង​ជំ​ងឹ​មហារីក​ទាំង​ជំងឺ​COVID-19 ។

លោ​កថា​សហរដ្ឋអាមេរិក​បន្ត​ធ្វើ​ការ​មិន​បន្ធូរ​ដៃ ដើម្បី​យកឈ្នះ​លើ​ជំ​ងឹ​ទាំងនោះ​ហើយ​លោក​សម្ដែង​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ចំពោះ​បណ្ដា​អ្នក​ដែល​យើង​បាត់បង់​ជីវិត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ