ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរីទំនើប​២គ្រឿងពន្លះគ្នា ខ្ទាត​១​គ្រឿង​ធ្លាក់​ចូល​ទឹក​​ប្រឡាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មានករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​​ឡិចស៊ីស RX330​ ​បុក​ជាមួយ​​រថយន្ត​មួយគ្រឿង​ម៉ាកណាវ៉ារ៉ា​​ ​យ៉ាងពេញ​ទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​​ម៉ាកណាវ៉ារ៉ា​​ខ្ទាត​ធ្លាក់​ចូល​ក្នុងទឹក​​ប្រឡាយ​​ និង​រង​របួស​ម្ចាស់​រថយន្ត​ទាំង​សងខាង ។​ ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០…

រាជធានីភ្នំពេញ ៖ ​មានករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​​ឡិចស៊ីស RX330​ ​បុក​ជាមួយ​​រថយន្ត​មួយគ្រឿង​ម៉ាកណាវ៉ារ៉ា​​ ​យ៉ាងពេញ​ទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​​ម៉ាកណាវ៉ារ៉ា​​ខ្ទាត​ធ្លាក់​ចូល​ក្នុងទឹក​​ប្រឡាយ​​ និង​រង​របួស​ម្ចាស់​រថយន្ត​ទាំង​សងខាង ។​

ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០ នាទី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ​ឆ្នាំ ២០២១ ត្រង់​ចំណុច​ជាប់​នឹង​ស្ថានីយប្រេង​មួយកន្លែង​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានីភ្នំពេញ ។

ភាគី​ខាង​រថយន្ត​ម៉ាក​ឡិចស៊ីស RX330 (Lexus RX330) ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​2-BA7661 បើកប​ដោយ​ជនជាតិ​ចិនម្នាក់មិនស្គាល់ឈ្មោះ​ ចំណែក​​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​NAVARA ព​ណ៍​កណ្តុ​រ​ល្មែះ​ ពាក់​ស្លាក​លេខ ភ្នំពេញ ​2-T 04​86 បើកបរ​ដោយ​ជនជាតិ​ខ្មែ​រ​ម្នាក់​ មិនស្គាល់ឈ្មោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាកឡិចស៊ីស RX330 ​បើកប​ដោយ​ជនជាតិ​ចិន​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​NAVARA បើកបរ​ដោយ​ជនជាតិ​ខ្មែ​​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ ​ព្រោះ​មាន​ការដ្ឋាន​ធ្វើ​ផ្លូវថ្នល់ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ជ្រុល​ទៅ​បុក​​ជាមួយ​​រថយន្ត​ម៉ាកឡិចស៊ីស​​ចំ​ពីមុខយ៉ាង​​ពេញទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក NAVARA ​ធ្លាក់ចូលប្រឡាយទឹក​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ​រីឯរថយន្ត​ម៉ាកឡិចស៊ីស​ក៏រងការខូចខាតផ្នែក​​​​​ខាងមុខ​យ៉ាងដំណំដូចគ្នា​ ។ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​ទាំង​សងខាងក៏​បានរងរបួស​ផងដែរ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរ​ខណ្ឌ
កំ​បូល​ចុះ​មក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​មក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​​មក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ