ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​៖ អ្នក​បំពាន​វិធានការ​ដាក់ទោស​១២​ឆ្នាំ និង​អ្នក​មិន​ប្រកាស​សុខភាព​ពិន័យ​ជាង​៤​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ចេញ​វិធានការ​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​អ្នក​មិន​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កួ​វី​ដ​១៩ ដោយដាក់​​ទោស​រហូត​ដល់​១២​ឆ្នាំ ហើយ​ចំពោះ​អ្នក​មិន​ប្រកាស​ពី​បញ្ហា​សុខភាព​ ឬ​ប្រកាស​សុខភាព​ក្លែងក្លាយ​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ​។ យោង​តាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចេញ​ផ្សាយ ​នៅ​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ចេញ​វិធានការ​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​អ្នក​មិន​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កួ​វី​ដ​១៩ ដោយដាក់​​ទោស​រហូត​ដល់​១២​ឆ្នាំ ហើយ​ចំពោះ​អ្នក​មិន​ប្រកាស​ពី​បញ្ហា​សុខភាព​ ឬ​ប្រកាស​សុខភាព​ក្លែងក្លាយ​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ​។

យោង​តាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចេញ​ផ្សាយ ​នៅ​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា យោង​ព័ត៌មាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​កាសែត Vietnam News ស្ថាន​ឯកអគ្គរាជទូតនៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សូម​ជម្រាប​ជូន​និស្សិត សិក្ខាកាម យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់​នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម ពិសេស​ទីក្រុង​ហាណូយ​មាន​ប្រុង​ប្រយ័ត្ន​។

ស្ថានទូត​បាន​លើក​ឡើង​ថា​អាជ្ញាធរ​ក្រុង​ហាណូយ​បាន​ចេញ​វិធាន​ការណ៍​ពិន័យ​តឹង​
រឹង ចំពោះ​អ្នក​រំលោភ​នីតិវិធី Covid-19 ចំពោះ​អ្នក​រំលោភ​វិធាន​ការពារ Covid-19 អាច​ប្រឈម​នឹង​ការ​ជាប់​ទោស​ពន្ធ​ធនាគារ ១២ ឆ្នាំ។ អ្នក​មិន​ធ្វើ​សេចក្តី​ប្រកាស​សុខភាព ឬ​ធ្វើ​ប្រកាស​សុខភាព​ក្លែងក្លាយ ឬ​មិន​ប្រកាស​ពី​ស្ថានភាព​សុខភាព របស់​ខ្លួន​ដោយ​ពេញ​លេញ​នឹង​ត្រូវ​ពិន័យ​រហូត​ដល់ ១០០ លាន​ដុ​ង (៤៣៥០ ដុល្លារ​)​។

អ្នក​មិន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​, លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ឬ​មិន​រក្សា​គម្លាត​ដើម្បី​ការពារ ការ​ឆ្លង នឹង​ត្រូវ​ពិន័យ ៣ លាន​ដុ​ង (១៣០$)។ អ្នក​បោះចោល ម៉ាស់​មិន​ត្រឹមត្រូវ​នឹង​ពិន័យ ពី៥ ទៅ៧លាន​ដុ​ង (២១៧$- ៣០៥$) ។ ​អ្នក​ឆ្លង​ជំងឺ​Covid-19 ឬ​ដឹង​ថា​មាន​អ្នក​ឆ្លង​តែ​លាក់​មិន​រាយការណ៍​នឹង​ត្រូវ​ពិន័យ ២០ លាន​ដុ​ង ។

ជាង​នេះ​ចំពោះ អ្នក​ខកខាន​មិន​អនុវត្ត​បទបញ្ជា​ស្តី​ពី​ការ​ស៊ើបអង្កេត​, ការ​ត្រួតពិនិត្យ និង​ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ នៅ​មុន​ចូល និង​ចេញពី​ទីតាំង​ផ្ទះ Covid-19 នឹង​ត្រូវ​ពិន័យ ៣០ លាន ដុ​ងហើយ អ្នក​ដែរ​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក និង​ខកខាន​មិន​អនុវត្ត​តាម​វិធា ន​ច​ត្តា​ឡី​ស័ក​នឹង​ត្រូវ​ពិន័យ​រហូត ដល់​២០ លាន​ដុ​ង ឬ​នឹង​មាន​វិធាន​ការណ៍​តាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ ប្រ​សិន​បាន​ចម្លង មេរោគ​ទៅ​ជន​ដទៃ​។

ជាមួយ​គ្នា​នោះ​ដែរ​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម ​បាន​អំពាវនាវ​ដល់​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល មាន​វត្តមាន​ក្នុង​វៀតណាម ពិសេស​នៅ​ទីក្រុង​ហាណូយ​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​មាន​ប្រការ​ប្រុង​
ប្រ​យ័ត្ន​ខ្ពស់​។

ឆ្លៀតឱកាស​នេះ ស្ថានទូត​សូម​ជូនពរ​ដល់​បណ្តា​និស្សិត សិក្ខាកាម​យោធា​-​នគរ​បាល និង​បងប្អូន ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​វត្តមាន​ក្នុង​វៀតណាម ក្នុង​ឱកាស​គ្រឹះស្ថាន សិក្សា​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី វៀតណាម សូម​ទទួល​បានការ​សប្បាយ​រីករាយ សុខភាព​ល្អ រក្សា​សាមគ្គីភាព ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង ជា​ពិសេស​មេត្តា​បន្ត​យក​ចិត្ត​ទុកដាក់​ថែរក្សា និង​ការពារ​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​។

សូម​ជម្រាប​ថា​ ការ​រឹតបណ្តឹង​របស់​វៀតណាម ​ខណៈ​ប្រទេស​មួយ​នេះ​ បាន​កំពុង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​សហគមន៍​។ អ្វី​ដែល​ជា​កត់​សម្គាល់​ទៀត ​គឺ​ពិធីបុណ្យ​ឆ្នាំ​ប្រពៃណី​វៀត​ណាម ចិន​កាន់តែ​ខិត​ជិត​មក​ដល់​ផង​ដែរ ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ