ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែឪអាស្ទះម្សិលមិញ! ​ជួស​ជុល​បង្កាន់​​ដៃ​ស្ពាន​​ជិត​២​អា​​ទិត្​យ​មិន​​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ដែល​តែងតែ​កកកុញ​ស្ទះចរាចរណ៍​ជា​ប្រចាំ​រួច​ទៅ​ហើយ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​នោះ លុះ​ពេល​នេះ ​ក៏​កាន់តែ​ស្ទះ​ថែម​ទៀត ខណៈ​ដែល​តែ​ក្រុម​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ។​ ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ដែល​តែងតែ​កកកុញ​ស្ទះចរាចរណ៍​ជា​ប្រចាំ​រួច​ទៅ​ហើយ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​នោះ លុះ​ពេល​នេះ ​ក៏​កាន់តែ​ស្ទះ​ថែម​ទៀត ខណៈ​ដែល​តែ​ក្រុម​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ។​

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ស្ថានភាព​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ (​ចំណុច​ត្រើយ​ខាងកើត​គល់​ស្ពាន​ព្រះ​មុនី​វង្ស​) បាន​កកស្ទះ​ណែនណាន់តាន់តាប់​ខុស​ប្រក្រតី​គឺ​ណែន​ប៉ែស ។ ខណៈនោះ គេ​ឃើញ​វត្តមាន​របស់​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ទៅ​ដល់ទី​នោះ​ផ្ទាល់ ដើម្បី​បញ្ជា​ដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​នគរបាល​ចរាចរណ៍ ក្នុង​ការ​សម្រួល​និង​រំដោះ​ការ​កកស្ទះ ព្រោះ​វា​ស្ទះ​ប្លែក​ពី​រាល់ថ្ងៃ ។

ការ​កកស្ទះ​នា​ព្រឹក​ថ្ងៃ​នោះ ​គឺ​មាន​ចម្ងាយ​ប្រមា​ណ​៣​គីឡូម៉ែត្រ ចាប់តាំងពី​បុរី​ប៉េង ហួត បឹងស្នោ រហូត​ដល់​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​-​ថ្មី​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។ លោក ចេ​ង មុនី​រ៉ា ថ្លែងថា មូលហេតុ​នៃ​ការ​កកស្ទះ​នេះ​ គឺ​ដោយសារ​ក្រុមការងារ​ជំនាញ​កំពុង​ជួសជុល​បង្កាន់ដៃ និង​កន្លែង​ថ្មើរជើង​នៃ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ដែល​ខូចខាត​។ ការ​ជួសជុល​នោះ គឺ​ត្រូវ​ជួសជុល​ប្រវែង​៣​ម៉ែត្រ​សងខាង ប៉ុន្តែ​ជួសជុល​ត្រូវធ្វើ​ម្តង​ម្ខាង ដែល​កត្តានេះ​ហើយ​​ធ្វើ​ឱ្យ​ស្ថានភាព​ចរាចរណ៍​នៅ​លើ​ស្ពានមាន​ភាព​ចង្អៀត និង​បណ្តាល​ឱ្យ​មានការ​កកស្ទះ​នៅ​បែ​៉​ក​ខាង​ច្បារ​អំពៅ ។

ខណៈ​មានការ​ជួសជុល​នោះ លោក​អភិបាល​ខណ្ឌ​ក៏​បាន​ដាក់​កម្លាំង​នគរបាល និង​កម្លាំង​​សណ្តាប់ធ្នាប់​សង្កាត់​ខណ្ឌ​ជា​ច្រើន​នាក់ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជា​ប្រចាំ​ផង​ដែរ នៅ​តាម​គោលដៅ​សំខាន់​ៗ ពិសេស​ចំណុច​ស្តុ​ប​ផ្សារ​ច្បារ​អំពៅ និង​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជាដើម ។

លោក​អភិបាល​ខណ្ឌ បាន​ស្នើ​ដល់​អ្នក​ដំណើ​រទាំង​ឡាយ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ១ ត្រង់​ចំណុច​ដែល​តែងតែ​កកស្ទះ​ខាងលើ សូម​មានការ​អធ្យាស្រ័យ​និង​យោគ​យល់​ខ្ពស់​ផងចំពោះ​បញ្ហា​កកស្ទះ​នេះ ​ដែល​បាន​រំខាន​ដល់​ពេលវេលា និង​កិច្ច​ការងារ​របស់​បងប្អូន ។ ក្នុង​នាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខណ្ឌ លោក​នឹង​ខិតខំ​បន្ត​ក្នុង​ការ​ដាក់​កម្លាំង​ពាក់ព័ន្ធ ជួយ​សម្រួល​ចរាចរណ៍​ប្រចាំ​ជា​និច្ច ។

គួរ​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ជាតិ​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ទៅ​មុខ ធ្វើ​ឱ្យ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​មានការ​រីក​លូតលាស់ ពិសេស​នោះ​កំណើន​យានយន្ត និង​យានជំនិះ​គ្រប់​ប្រភេទ ក៏​មានការ​កើនឡើង​យ៉ាង​សន្ធឹកសន្ធាប់ ស្រប​នឹងកំណើន​​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​ក៏​ច្រើន​ដែរ ។

កត្តានៃ​ការ​កើនឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ និង​យានយន្ត​នេះ​ហើយ ក៏​ជា​ផ្នែក​មួយ​ដែល​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដែរ ។ ពិសេស​នោះ គឺ​ការ​កកស្ទះ​ពី​ម៉ោង​៧​ទៅ​ម៉ាង​៨​ព្រឹក​និងពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ល្ងាច ជា​ពេលវេលា​ដែល​បងប្អូន​ចេញ​ទៅ​ឬ​មក​ពី​ធ្វើ​ការងារ ទៅ​រកស៊ី​និង​ទៅ​រៀន​ទៅ​សូត្រ​ជាដើម ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ