រូបដែលវិនាសទៅព្រោះសេចក្តីស្រេកឃ្លាន ដូចប្រេតមួយប្រភេទឈ្មោះកាលកិញ្ជិកាសូរ មិនអាចបានតំណក់ទឹកត្រឹមតែញុំាងបំពង់កឲ្យសើម អស់រយៈកាលចន្លោះពី ២ទៅ៣ ពុទ្ធន្តរ វេទនាក្រៃកន្លង ។
នៅចន្លោះកាលនេះសូម្បីតែពួកសត្វខ្លះទៅដល់ទន្លេហើយដោយគិតថា នឹងផឹកទឹកឱ្យឆ្អែតស្កប់ស្កល់ តែបែរជាទឹកនោះស្ងួតហួតហែង នៅសល់សុទ្ធតែខ្សាច់ទៅវិញ នេះជាទោសដែលកើតអំពីលោភៈ សេចក្តីចង់បានហួសហេតុពេក ។
រូបដែលវិនាសទៅព្រោះស្រេកឃ្លាននេះ ដូចពួកប្រេតដែលត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ មិនបានអាហារអ្វីបរិភោគឡើយ ខាងក្នុងផ្ទៃពោះនៃសត្វប្រេតទាំងនោះប្រៀបបាននឹងដើមឈើមានប្រហោងក្នុង មានភ្លើងឆេះក្តៅអន្ទះអន្ទែងរង់ទុក្ខវេទនាអស់រាប់សែនអសង្ខេយ្យ ៕ សាន សារិន
ចែករំលែកព័តមាននេះ