ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក​! រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​របួស​ជា​ច្រើន​នាក់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ដ​ដឹក​កម្មករ​រោច​ក្រ​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​ផ្ងារជើង​ទាំង​ព្រឹក​តែ​ម្តង​នៅ​ស្រុក​បាទី បណ្តាល​ឲ្យ​មាន​កម្មករ កម្ម​ការិនី​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់​។ សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៩…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ដ​ដឹក​កម្មករ​រោច​ក្រ​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​ផ្ងារជើង​ទាំង​ព្រឹក​តែ​ម្តង​នៅ​ស្រុក​បាទី បណ្តាល​ឲ្យ​មាន​កម្មករ កម្ម​ការិនី​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​រថយន្ត​កំពុង​តែ​ដឹក​ក្រុម​កម្មករ​ទៅ​ធ្វើការ​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្នុង​ពេល​នោះ​មាន​កម្មករ​ជា​ច្រើន​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​រថយន្ត​នោះ​បាន​រង​របួសធ្ងន់​-​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជា​បន្តបន្ទាប់​ផង​ដែរ​។

ចំពោះ​មូលហេតុ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ខាងលើ​នេះ លោក​អធិការ​នគរបាល​ស្រុក​បាទី នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​បណ្តាល​មក​ពី​ករណី​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ