ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរចិញ្ចឹមត្រីអាចលំបាកក្រោយអនុញ្ញាតឱ្យនាំចូលត្រីបួនប្រភេទពី ប្រទេសជិតខាងវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការនាំចូល​ត្រីបួនប្រភេទពីប្រទេសជិតខាងវិញ ពិសេសពីប្រទេសវៀតណាម មានប្រតិបត្តិជា​ច្រើនពីបញ្ហានេះ ពិសេសមានការលើកឡើងថាវិធានការនេះ​បានបង្ហាញពីភាពមិន​ច្បាស់លាស់នៅក្នុងការលើកកម្ពស់ការចិញ្ចឹមត្រីនៅក្នុងប្រទេស។វិធានការនេះអាចប៉ះ​ពាល់កាន់តែខ្លំាងដល់ជីវភាពពលរដ្ឋអ្នកចិញ្ចឹមត្រីក្នុងប្រទេស។  កាលពីថ្ងៃទី៨កុម្ភៈ…

រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការនាំចូល​ត្រីបួនប្រភេទពីប្រទេសជិតខាងវិញ ពិសេសពីប្រទេសវៀតណាម មានប្រតិបត្តិជា​ច្រើនពីបញ្ហានេះ ពិសេសមានការលើកឡើងថាវិធានការនេះ​បានបង្ហាញពីភាពមិន​ច្បាស់លាស់នៅក្នុងការលើកកម្ពស់ការចិញ្ចឹមត្រីនៅក្នុងប្រទេស។វិធានការនេះអាចប៉ះ​ពាល់កាន់តែខ្លំាងដល់ជីវភាពពលរដ្ឋអ្នកចិញ្ចឹមត្រីក្នុងប្រទេស។

 កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសពីការអនុញ្ញាត​ឲ្យនាំចូលត្រី ប្រា ត្រីអណ្តែង ត្រីពោ ត្រីឆ្កោ ពីប្រទេសជិតខាងវិញ បន្ទាប់ពីការហាមឃាត់មិនឲ្យមានការនាំបានប៉ុន្មានសប្តាហ៍មកនោះ។

ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជាលោក សុខ រ៉ា​ដែន បាន​សោកស្តាយ ចំពោះ​ការ​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ទាំងនេះ ខណៈ​ការចិញ្ចឹម​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ របស់​វា​រី​វប្បករ​នានា​នៅក្នុង​ស្រុក​មានការ​កើនឡើង ដែល​ត្រី​ទាំងនេះ កំពុង​នៅ​ពេញ​ស្រះ​ តែលោកមិន​ជំទាស់​នឹង​ក្រសួងកសិកម្ម ដែល​អនុញ្ញាតឱ្យ​មានកា​រ​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​ឡើយ​។ លោកបាន​ស្នើឱ្យ​ក្រសួងកសិកម្ម ឬ​មន្ត្រី​ជំនាញ ត្រូវ​រឹតត្បិត​នូវ​បរិ​មាណនៃ​ការនាំ​ចូល​ត្រី​ពី​វៀតណាម និង​ត្រួតពិនិត្យ​ឱ្យបាន​ខ្ពស់បំផុត​លើ​គុណភាព​ប្រភេទ​ត្រី​នីមួយៗ ដើម្បី​ចង់ដឹងថា មាន​សារ​ធាតុគីមី​ហាមឃាត់​ណាមួយ​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ឬទេ​? ។

ប្រតិកម្មពីសាធារណជនក៍មានលើបណ្តាញទំានាក់ទំនងសង្គមរបស់ក្រសួងកសិកម្ម តែម្តង។ ពលរដ្ឋម្នាក់ ដែលឈ្នោះប្រើប្រាស់បណ្តាញសង្គមថា មេឃងងឹតជិតភ្លៀង បានលើកឡើងថា”ប្រជាពលរដ្ធខំនាំគ្នាចិញ្ចឹមត្រីគ្រប់គ្នាក្នុងសម័យកូវីត ដោយមិនបាន​ទៅកាងារឯណា គឺសង្ឃឹមត្រីសាច់ដែខ្លួនចិញ្ចឹមអាចលក់បាន..តែឥឡូវមាន​ណា..បើក្រ​សួង​គាត់នាំត្រីពីយួនមកស្រុកយើងច្រើនចឹង តើប្រជាកសិកយើងរំពឹងអី ត្រីមាន តែលក់មិន​ចេញ ព្រោះត្រីយួនចូលច្រើន..សូមពិនិត្យមើលផងផ្ទះកសិកមួយ​ណាដែថាមិនកសិកម្ម រឺ វីរីវប្បកម្ម..តែសុទតែលក់អត់ចេញ..ព្រោះនាំចូល​ផលិតផលយួនច្រើនពេក”។

ចំណែកពលរដ្ឋម្នាក់ទៀត ដែលបានសរសេរត្រង់ទៅកាន់ក្រសួងមាន​សមត្ថកិច្ចដែល​នោះ លើកឡើងថា”ខ្ញុំ​សំណូមពរ​ ១. អោយដាក់ប្រភពផលិតនៅលើបន្លែនិង​ត្រីសាច់​ទាំងអស់នៅលើទីផ្សារ។ ដើម្បី​អោយប្រជាជនខ្មែរអាចសំរេចចិត្តជ្រើសរើស​ទិញយក។​២.សិក្សា​តំលៃហេតុអ្វីបានជាគេនាំចូល​អាចលក់ថោកជាងក្នុងផលិតផលក្នុងស្រុក គេចំនាយលុយដឹកជញ្ជូនរាប់សិបគីឡូម៉ែត។​៣.ត្រួត​ពិនិត្យ​គុណភាព​ផលិតកសិកម្ម​អោយបានម៉តចត់ ដើម្បី​ការពារសុខភាពរបស់អ្នកទទួលទាន”។​

រដ្ឋាភិបាលបានជំរុញការងារវារីវប្បកម្មឲ្យមានការរីកចម្រើនដើម្បីផ្គត់ផ្គង់តម្រូវការត្រី នៅក្នុងស្រុក បង្កើតប្រាក់ចំណូលនិងការងារដល់ប្រជាពលរដ្ឋនៅពេល​មានវិបត្តិ​កូវីដ១៩។ ពលរដ្ឋជាច្រើនបាននាំគ្នាចិញ្ចឹមត្រី ប៉ុន្តែពួកគេតែងតែត្អូញត្អែរ​ថាគ្មានទីផ្សារ​ច្បាស់លាស់ លក់ត្រីចិញ្ចឹមបាន ទីផ្សារក្នុងស្រុកមិនអាច​ប្រកួតប្រជែង​ជាមួយត្រីនាំចូល។ ត្រីនាំគេលក់ក្នុងតម្លៃថោកដោយសារថ្លៃដើមចិញ្ចឹមទាម។

នៅក្នុងសេចក្តីប្រកាសឲ្យនាំចូលត្រីបួនប្រភេទខាងលើពីប្រទេសជិតខាងវិញនោះ ក្រសួងកសិកម្ម អះអាងថាអនុលោមតាមច្បាប់ បទដ្ឋានដែលមានជាធរមាន។ ក្រសួង​បញ្ជាក់ថា នឹងខិតខំដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្ម ឲ្យមានការរីកចម្រើន ប្រកួតប្រជែងទីផ្សារតាម​គោលការណ៍ពាណិជ្ជកម្មសេរី។

សូមជម្រាបថាក្រោយពីកម្ពុជាបានហាមឃាត់ការនាំចូលត្រីប្រា ត្រីឆ្តោ ត្រីអណ្អែក ត្រីពោ ពីបរទេសប្រទេសវៀតណាមបានទាមទារកម្ពុជាឈប់ចោលបម្រាប​នោះវិញ​ដោយបានលើកឡោះងថាបម្រាបនោះខុសពីគោលការណ៍ពាណិជ្ជកម្មសេរី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ