ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកន្តរនរក​នៅឯណា ?

4 ឆ្នាំ មុន

លោកន្តរនរក​ជា​ប្រភេទ​នរក​មួយ​ប្រភេទ​ដែលរ​ស់រង​ទុក្ខវេទនា​នៅ​ក្នុង​រណ្តៅ​ដែល​មាន​ជម្រៅ​ប្រមាណ​៨០០០​យោជន៍ ក្នុង​ចន្លោះ​ភ្នំ​ចក្រ​វា​ឡ​ទាំង​៣ ដែល​ខាងក្រោម​មិន​មាន​ផែនដី ខាងលើ​មិន​មាន​ព្រះ​ចន្ទ ព្រះអាទិត្យ មិន​មាន​ពន្លឺ​អ្វី​បន្តិចបន្តួច​ឡើយ គឺ​ងងឹត​សូន្យសុង​ជា​និច្ច ។ សត្វ​នៅ​ក្នុង​លោកន្តរនរក​នោះ​រមែង​បែកធ្លាយ សាបសូន្យ​ទៅ​ដោយ​សភាវៈ​ត្រជាក់…

លោកន្តរនរក​ជា​ប្រភេទ​នរក​មួយ​ប្រភេទ​ដែលរ​ស់រង​ទុក្ខវេទនា​នៅ​ក្នុង​រណ្តៅ​ដែល​មាន​ជម្រៅ​ប្រមាណ​៨០០០​យោជន៍ ក្នុង​ចន្លោះ​ភ្នំ​ចក្រ​វា​ឡ​ទាំង​៣ ដែល​ខាងក្រោម​មិន​មាន​ផែនដី ខាងលើ​មិន​មាន​ព្រះ​ចន្ទ ព្រះអាទិត្យ មិន​មាន​ពន្លឺ​អ្វី​បន្តិចបន្តួច​ឡើយ គឺ​ងងឹត​សូន្យសុង​ជា​និច្ច ។

សត្វ​នៅ​ក្នុង​លោកន្តរនរក​នោះ​រមែង​បែកធ្លាយ សាបសូន្យ​ទៅ​ដោយ​សភាវៈ​ត្រជាក់ ។ អត្តភាព​របស់​សត្វ​ដែល​កើត​ក្នុង​ទីនោះ មាន​ប្រមាណ ៣​គាវុត សត្វ​ទាំងនោះ​មាន​ក្រចក​វែង​ក្រាស់​ៗ តោង​ថ្ពក់​ជញ្ជាំង​ជើងភ្នំ​ចក្រ​វា​ឡ​ប៉ែក​ខាងក្រោម សំយុងក្បាល​ចុះ​ក្រោម ដូច​សត្វ​ជ្រឹង​ឬ​ប្រចៀវ កាលណា​វា​រំកិល​ទៅ​ប៉ះ​គ្នា ពួក​វា​ក៏​សម្គាល់ថា បាន​អាហារ​ហើយ ក៏​ខ្វល់ខ្វាយ​ក្នុង​អាហារ​នោះ ដេញ​តាម​គ្នា​ទៅ​ប្រកិត​ៗ​ហើយ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ទ្រ​ផែនដី​ទៅ ។

កាល​ខ្លះ​ត្រូវ​ខ្យល់​ត្រជាក់​បក់​ផាត់​មក ពួក​វា​ភ័យ​ខ្លាច ក៏​របូតដៃ​ធ្លាក់​ចុះ​ក្នុង​ទឹក​ទៅ ពេល​ធ្លាក់​ទៅ​ដល់​ទឹក​នោះ ពួក​វា​ត្រូវ​ទឹក​ត្រជាក់ កាត់​ទម្លាយ​ជា​ដុំ​ៗ​ដូច​ដុំ​ម្សៅ​ដែល​គេ​ដាក់​ក្នុង​ខ្លាញ់​ក្តៅ ការ​វិនាស​ទៅ​នៃ​រូប​ក្នុង​លោកន្តរនរក​ដោយ​ត្រជាក់​យ៉ាង​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ