ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ខ្យល់​ត្រជាក់​ក្តៅ និង​សម្ពាធ​ខ្ពស់​​ប៉ា​ស៊ី​ហ្វី​ក​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ទី​១៦​​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ និ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់​ក្តៅ វិលវល់ ពី​រយៈកម្ពស់​មក​ផ្ទៃដី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ និ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់​ក្តៅ វិលវល់ ពី​រយៈកម្ពស់​មក​ផ្ទៃដី ( Invertion Mass Wind ) ។
ចំណែក​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ប៉ា​ស៊ី​ហ្វី​ក​ផង​ដែរ​។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖
១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល
-​នៅ​ថ្ងៃ​ទី​១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២២ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C ដែល​អាច​មាន​ភ្លៀង​ខ្សោយ នៅ​តំបន់​ទំនាប​ភាគ​ពាយ័ព្យ និង​តំបន់​ភាគ​ខាង​ត្បួ​ង​ជាដើម ។

  • នៅ​ថ្ងៃ​ទី​១២-១៦ ខែកុម្ភៈ​វិញ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣១ °C ដែល​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ នៅ​ពេល​ព្រឹក ។

២-​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន

  • នៅ​ថ្ងៃ​ទី​១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C មាន​ភ្លៀង​ខ្សោយ នៅ​ខ្ពង់រាប​ឦសាន និង​ខាងកើត ។
  • នៅ​ថ្ងៃ​ទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-១៨ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C មាន​អាកាសធាតុ​ត្រជាក់​បង្គួរ នៅ​ពេល​ព្រឹក ។

៣-​តំបន់​មាត់សមុទ្រ

  • នៅ​ថ្ងៃ​ទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C និង​សី​តុ​ណ្ហ​ភា​អតិបរមា​មាន​ពី ២៩-៣២ °C មាន​ភ្លៀង​ខ្សោយ ។
  • នៅ​ថ្ងៃ​ទី​១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C មាន​អាកាសធាតុ​ត្រជាក់​បន្តិច នៅ​ពេល​ព្រឹក​ព្រលឹម ។

អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។ ហើយ​ប្រជាពលរដ្ឋ ជា​ពិសេស​វី​រៈ​កងទ័ព​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ខាងជើង និង​ទំនាប​ភាគ​ពាយ័ព្យ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ​ត្រជាក់​នៅ​តំបន់​ទាំងនោះ​នា​ពេល​ព្រឹក ៕