ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​ផ្លូវ​ខ្វែង​ទិស បណ្ដាល​ឲ្យ​ស្លា.ប់​មនុស្ស​ម្នាក់ និង​របួស​៣​នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ មុខ​កន្លែង​លក់​គ្រឿងចក្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​២…


ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ មុខ​កន្លែង​លក់​គ្រឿងចក្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​២ គ្រឿង​បុក​គ្នា​ក្នុង​ផ្លូវ​ខ្វែង​ទិស​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ ភិន ផ​ល្លី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1J-8954 ដោយ​មាន​ដឹក​មនុស្ស​ស្រី​ម្នាក់​ពីក្រោយ​។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1F-9724 បើកបរ​ដោយ​ឈ្មោះ អៀន ស៊ី​ម៉ាក់ ភេទ​ស្រី មាន​ដឹក​មនុស្ស​ស្រី​ម្នាក់​ពីក្រោយ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ឈ្មោះ ភិន ផ​ល្លី បាន​ជិះ​ម៉ូតូ​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះដល់​ចំណុច​កើតហេតុ​ក៏​មាន​ម៉ូតូ​មួយទៀត​ដែល​បើកបរ​ដោយ​ឈ្មោះ អៀម ស៊ី​ម៉ាក់ ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច បាន​បុក​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ដំណើរ​ខ្វែងគ្នា បណ្ដាល​ឲ្យ ឈ្មោះ ភិន ផ​ល្លី បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៣​នាក់​ទៀត​ក៏​បាន​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ