ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវឡានដឹកឥដ្ឋ​​បុក​អូស​ជាង​១០​ម៉ែត្រ​​ ក្រោយ​ជិះម៉ូតូឆ្លង​ផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងផ្លូវ ​ស្រាប់តែ​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ឥដ្ឋ​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ទាំង​កម្រោល​និង​អូស​ជាង​១០​ម៉ែត្រ​ទើប​ឈប់​ស្ងៀម​បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​នោះ​បាន​រត់​គេច​បាត់​ស្រមោល​។ ហេតុ​​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងផ្លូវ ​ស្រាប់តែ​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ឥដ្ឋ​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ទាំង​កម្រោល​និង​អូស​ជាង​១០​ម៉ែត្រ​ទើប​ឈប់​ស្ងៀម​បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​នោះ​បាន​រត់​គេច​បាត់​ស្រមោល​។

ហេតុ​​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ សាលាសង្កាត់​ចោម​ចៅ​ទី​៣ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើ​យ​នៅ​មុន​ពេល​​កើ​​ត​ហេតុ​ ​គេឃើញ​បុរសរងគ្រោះ​​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ព​ណ៍​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1BP​-7758 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​ក្នុង​ទិស​ដៅ​ពី​ជើ​ង​ទៅ​ត្បូង​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ ក្នុង​បំណង​បត់​សំដៅ​ទៅ​ទិស​ខាង​កើ​ត​វិញ ​ខណៈ​ពេល​ឆ្លង​ផុត​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បន្តិច ​ក៏​ស្រាប់តែ​មាន​រថយន្ត​​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ស ពាក់​ស្លាក​លេខ ​កំពត 3A​-1605 ដឹក​ឥដ្ឋ បើកបរ​​ធ្វើ​​ដំណើ​រ​តាម​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​​កើត​​ក្នុង​ល្បឿន​លឿន​​មក​​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​និង​អូស​ជន​រង​គ្រោះ​ប្រហែល​១០​ម៉ែត្រ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​។

ក្រោយ​ពេល​កើ​ត​ហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ធ្វើ​ការ​វាស់វែង​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ