ប្រទេសមីយ៉ាន់ម៉ា ៖ ប៉ូលិសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកពួកបាតុករ នៅរដ្ឋធានីណៃពិដោ ខណៈមនុស្សច្រើនសិបពាន់នាក់់ បានប្រមូលផ្ដុំ៣ថ្ងៃជាប់គ្នានៅក្នុងប្រទេស ដើម្បីបរិហារការធ្វើរដ្ឋប្រហារ កាលពីសប្ដាហ៍មុនដោយពួកយោធា។
មានការអំពាវនាវដល់បុគ្គលិកសុខាភិបាលព្រមទាំង បណ្ដាមន្ត្រីរដ្ឋការធ្វើកូដកម្មប្រឆាំងរដ្ឋប្រហារនោះ។ វីដេអូនានាបង្ហាញបាតុករច្រើនពាន់នាក់ ប្រមូលផ្ដុំគ្នានៅទីក្រុងណៃពិដោ មុនពេលប៉ូលិស ប្រើកាណុងបាញ់ទឹកបំបែកពួកគេ។

នៅក្រុងរ៉ង់ហ្គូនបណ្ដាព្រះសង្ឃបានចូលរួម ជាមួយបណ្ដាកម្មករ និងនិស្សិតដើម្បីធ្វើបាតុកម្ម។ ពួកបាតុករនាំគ្នាស្រែកពាក្យថា ដោះលែងមេដឹកនាំរបស់យើង បដិសេធរដ្ឋប្រហារយោធា ។ ចូរយើងសង្គ្រោះលទ្ធិប្រជាធិបតេយ្យ។បាតុករច្រើននាក់នាំគ្នាស្លៀកបាក់ពណ៌ខ្មៅ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ