អ្វីទៅដែលហៅថាលិង្គអន្តរធាន ?
លិង្គអន្តរធានសំដៅដល់ការសាបសូន្យនៃអ្នកបួសនៅក្នុងព្រះពុទ្ធសាសនា ។ ព្រះសម្ពុទ្ធត្រាស់នឹងព្រះអានន្ទយ៉ាងនេះថា កាលកន្លងទៅៗ ការកាន់បាត្រកាន់ចីវរ, បត់ លា ឈាន ឈានទៅមុខ ឈានថយ…
លិង្គអន្តរធានសំដៅដល់ការសាបសូន្យនៃអ្នកបួសនៅក្នុងព្រះពុទ្ធសាសនា ។ ព្រះសម្ពុទ្ធត្រាស់នឹងព្រះអានន្ទយ៉ាងនេះថា កាលកន្លងទៅៗ ការកាន់បាត្រកាន់ចីវរ, បត់ លា ឈាន ឈានទៅមុខ ឈានថយ…
លិង្គអន្តរធានសំដៅដល់ការសាបសូន្យនៃអ្នកបួសនៅក្នុងព្រះពុទ្ធសាសនា ។ ព្រះសម្ពុទ្ធត្រាស់នឹងព្រះអានន្ទយ៉ាងនេះថា កាលកន្លងទៅៗ ការកាន់បាត្រកាន់ចីវរ, បត់ លា ឈាន ឈានទៅមុខ ឈានថយ មើលទៅមុខ មើលឆ្វេង ស្ដាំ មិនសមរម្យ តាមសមណភាវៈ និងមិនជាទីជ្រះថ្លានៃពុទ្ធបរិស័ទឡើយ ។
ពួកភិក្ខុដាក់បាត្រត្រង់ចុងដើមដៃហើយត្រាច់ទៅ ដូចពួកនិគ្រន្ថកាន់បាត្រធ្វើពីរលាឃ្លោក ឬសំបកឃ្លោក ប៉ុន្តែលិង្គនៅមិនទាន់អន្តរធានទេ ។ កាលកន្លងទៅៗ ពួកភិក្ខុដាក់បាត្រអំពីដើមដៃយួរដោយដៃ ដោយសង្រែកត្រាច់ទៅ ។ កាលកន្លងទៅៗ ភិក្ខុមិនជ្រលក់ចីវរ កាត់សំពត់ធ្វើចីវរចោះតែក្រវិលហើយដាក់ពិន្ទុកប្បៈប៉ុណ្ណោះប្រើប្រាស់ទៅ ។
តមក ចោះតែក្រវិល មិនធ្វើពិន្ទុកប្បៈ ។ តមក មិនធ្វើទាំងពីរ កាត់តែសំពត់ស្លៀកត្រាច់ទៅដូចបរិព្វាជក ។
កាលកន្លងទៅៗ ពួកភិក្ខុគិតថា គ្មានប្រយោជន៍អ្វីដោយសំពត់ ក៏ចងសាដកនឹងដៃខ្លះនិងកខ្លះ ផ្សើមសក់ឲ្យទទឹកខ្លះ ចិញ្ចឹមកូនប្រពន្ធធ្វើស្រែចិញ្ចឹមជីវិតជាធម្មតា ។ កាលនោះជនណាមានទក្ខិណាទានដល់ជនពួកនេះ ឧទ្ទិសចំពោះសង្ឃនឹងបានផលច្រើន ។
ព្រះមានជោគត្រាស់ំដៅរឿងនេះថា ម្នាលអានន្ទ ក្នុងកាលអង្វែងទៅអនាគតនឹងមានពួកអ្នកបួសគ្រាន់តែយកសំពត់កាសាវៈបង់ក ទ្រុស្តសីល មានធម៌អាក្រក់, ពួកជននឹងឲ្យទានក្នុងពួកអ្នកបួសទាំងនោះ ។ ម្នាលអានន្ទ ក្នុងកាលនោះ តថាគតពោលថា សង្ឃគតាទក្ខិណាទាននោះក៏មានផលច្រើន ។
តមក កាលកន្លងទៅៗ ពួកអ្នកបួសទាំងនោះនាំគ្នាធ្វើអំពើផ្សេងៗ គិតថាការនេះនាំយឺតយូរ យើងមានប្រយោជន៍អ្វីដល់វត្ថុទាំងនោះ ហើយក៏គ្រវាត់សំពត់កាសាវៈនោះចោលក្នុងព្រៃ ។ ក្នុងកាលនោះ លិង្គឈ្មោះថា អន្តរធានហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ