បដិបត្តិអន្តរធានគឺការសាបសូន្យយ៉ាងនេះ កាលកន្លងទៅៗ ពួកភិក្ខុមិនអាចញ៉ាំងឈាន វិបស្សនា មគ្គផលឲ្យកើតឡើងបាន អ្នកបួសជាភិក្ខុរក្សាតែចតុប្បារិសុទ្ធិសីល ។
កាលកន្លងទៅៗ ពួកភិក្ខុដល់នូវសេចក្ដីបន្ធូរបន្ថយថា យើងរក្សាចតុប្បារិសុទ្ធិសីលផង ប្រកបរឿយៗនូវប្រធាននៃព្យាយាមផង នៅតែមិនអាចធ្វើឲ្យជាក់ច្បាស់នូវមគ្គនិងផលបាន ។ ឥឡូវនេះអរិយធម្មប្បដិបត្តិមិនមាន ហើយក៏ល្មោភខ្ជិល មិនដាស់តឿនរំលឹកទៅវិញទៅមក មិនមានសង្ស័យ តើនឹងបានសម្រេចមគ្គផលដូចម្តេចម្តេចបាន ?
ការគិតដូច្នេះហើយក៏ធ្វើឱ្យសេចក្តីប្រមាទកើតឡើង លុះកាលកន្លងទៅៗ ភិក្ខុទាំងឡាយអស់ការបដិបត្តិធម៌វិន័យជាហេតុនាំឱ្យភិក្ខុត្រូវអាបត្តិបាចិត្តិយៈខ្លះ អាបត្តិថុល្លច្ច័យខ្លះរហូតដល់គរុកាបត្តិគឺអាបត្តិបារាជិក ពេលនោះហើយដែលលោកឱ្យឈ្មោះថាបដិបត្តិអន្តរធាន ៕ សាន សារិន
ចែករំលែកព័តមាននេះ