ប្រទេសឥណ្ឌូណេស៊ី ៖ ភូមិមួយនៃប្រទេសឥណ្ឌូណេស៊ី ទឹកនៅទីនោះបានប្រែពណ៌ក្រហមដូចឈាម ក្រោយពីទឹកជំនន់លិចរោងចក្រផលិតពណ៌មួយ ស្ថិតនៅកណ្ដាលកោះជ្វា នាំឲ្យមានការថតបង្ហោះព្រោងព្រាតតាមបណ្ដាញសង្គម។

ប្រជាជនភូមិ JENGGOT ស្ថិតនៅជិតទីក្រុង PEKALONGAN កាលពីថ្ងៃទី៦ ខែកុម្ភៈ បាននាំគ្នាដើរលុយទឹក មានពណ៌ក្រហមដូចឈាម។ ពួកគេបាននាំគ្នាថតបង្ហោះតាមបណ្ដាញសង្គមនូវបាតុភូតប្លែកនេះ។ បន្តិចក្រោយមកអាជ្ជាធរអះអាងថា ពណ៌នោះចេញពីរោងចក្រផលិតពណ៌មួយ ដែលត្រូវការប្រើក្នុងរោងសិប្បកម្មតម្បាញជាច្រើនក្នុងតំបន់កោះជ្វា។ ទីក្រុងPEKALONGAN ជាតំបន់ល្បី ដែលមានរោងចក្រតម្បាញផលិតក្រណាត់ហៅBATIK ជាក្រណាត់ពណ៌។

ទឹកដែលឡើងពណ៌ក្រហមដូចឈាមក្រោយទឹកជំនន់ គឹមានប្រភពមកពីបណ្ដារោងចក្រជាច្រើនដែលត្រូវទឹកជន់លិច ហើយពណ៌មួយចំនួនត្រូវធ្លាយហូរតាមទឹក។ អ្នកទទួលខុសត្រូវមូលដ្ឋានខាងផ្នែកតស៊ូប្រឆាំងគ្រោះមហន្តរាយម្នាក់ន៌យាយថា ពណ៌នោះពុំមានជាតិពុល ឬគ្រោះថ្នាក់ឡើយ។ អាជ្ជាធរបានដាក់ពង្រាយម៉ាស៊ីនបូមទឹកហើយតំបន់ទឹកលិច ត្រូវបានសម្អាត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
https://www.youtube.com/watch?v=UqrX0Cu-aww




ចែករំលែកព័តមាននេះ