ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ម្តេចបើករ៉ឺយែ​​​អត់ដឹង​ម្ចាស់​ដី​​​កំពុង​​ឈ​រ​​​​​ខា​ង​​​ក្រោយ​ដូច្នេះ​?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​អ្នក​បើក​គ្រឿងចក្រ​កាយ​ដី (​អេ​ស្កា​ទ័​រ​) បើក​ថយក្រោយ​ដែល​ទំនង​មើល​មិនឃើញ បាន​កិន​.ស្លា.ប់ ពេល​គាត់​កំពុង​ឈរ​បញ្ជា​ឲ្យ​អ្នក​បើក​គ្រឿង​ចក្រ​នោះ​កាយ​ដីស្រែ​របស់​គាត់ កាលពី​រសៀល​ថ្ងៃ ០៧ កុម្ភ​: នៅ​ចំណុច​អណ្ដូង​ដេ​កា…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​អ្នក​បើក​គ្រឿងចក្រ​កាយ​ដី (​អេ​ស្កា​ទ័​រ​) បើក​ថយក្រោយ​ដែល​ទំនង​មើល​មិនឃើញ បាន​កិន​.ស្លា.ប់ ពេល​គាត់​កំពុង​ឈរ​បញ្ជា​ឲ្យ​អ្នក​បើក​គ្រឿង​ចក្រ​នោះ​កាយ​ដីស្រែ​របស់​គាត់ កាលពី​រសៀល​ថ្ងៃ ០៧ កុម្ភ​: នៅ​ចំណុច​អណ្ដូង​ដេ​កា ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជី វ័​ន្ត ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។​រីឯ​អ្នក​បើក​អេ​ស្កា​ទ័​រ​ឈ្មោះ រី ចំ​រ៉ុ​ង អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។ ជន​រង​គ្រោះ ត្រូវ​គ្រឿងចក្រ​ថយក្រោយ​កិន​បណ្ដាល​ឱ្យ​ស្លា.ប់ ដែល​គេ​អះអាង​ថា ជា​រឿង​ចៃដន្យ​។

អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី បាន​និយាយ​ថា ម្ចាស់​គ្រឿងចក្រ និងម្ចាស់​ដី (​ជន​រង​គ្រោះ​) ជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​បាន​កាយ​បក​ដីស្រែ ដើម្បី​លើកភ្លឺស្រែ​។ លោក​ថា ពេល​គ្រឿងចក្រ​កំពុង​កាយ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ដីបាន​ឈរ​បញ្ជា​នៅ​ខាងក្រោយ​គ្រឿងចក្រ តែ​ពេល​គ្រឿងចក្រ​ថយក្រោយ​មិន​បាន​មើល ឬ មើល​មិនឃើញ ស្រាប់តែ​កិន​ម្ចាស់​ដី​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​ចម្លើយ​អ្នក​បើក​គ្រឿងចក្រ​បាន​ប្រាប់​ថា ដំបូង​ខ្លួន​បានឃើញ​ពេល​ជន​រង​គ្រោះ កំពុង​ឈរ​ចង្អុលបង្ហាញ​ប្រាប់​ឱ្យ​ខ្លួន​កាយ​ដី តែ​ខ្លួន​ស្មានថា ក្រោយ​គាត់​ចង្អុល​ប្រាប់​រួច គាត់​ដើរ​ចេញ លុះ​ពេល​ខ្លួន​បើក​ថយក្រោយ​មើល​គាត់​មិនឃើញ​ក៏​កិន​លើ​គាត់​តែ​ម្ដង​។ ជន​បាន​ប្រាប់​ថា ខ្លួន​គ្មាន​ចេតនា​បើក​គ្រឿងចក្រ​កិន​ម្ចាស់​ដី​ទេ តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​។

លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​។ កន្លង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នក​បើក​គ្រឿងចក្រ តាម​បទបញ្ជា​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ