ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​នៃអ្នកធ្វើទាន

4 ឆ្នាំ មុន

នៅ​ក្នុង​បិដក​ផ្នែក​ប្រ​សូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​ក្នុង​ទាន​នេះ​មាន​៥​យ៉ាង ហើយ​អានិសង្ស​នេះ​រមែង​កើត​មាន​ដល់​ទាយក ទាយិកា​ដែល​បាន​បរិច្ចាគ​ទ្រព្យ​ជា​ទាន ។ តើ​អានិសង្ស​៥​យ៉ាងនោះ​ដូ​ម្តេច​ខ្លះ ? ម្នាលភិក្ខុ​ទាំងឡាយ អានិសង្សទាន​៥​យ៉ាងនោះ​គឺ…

នៅ​ក្នុង​បិដក​ផ្នែក​ប្រ​សូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​ក្នុង​ទាន​នេះ​មាន​៥​យ៉ាង ហើយ​អានិសង្ស​នេះ​រមែង​កើត​មាន​ដល់​ទាយក ទាយិកា​ដែល​បាន​បរិច្ចាគ​ទ្រព្យ​ជា​ទាន ។ តើ​អានិសង្ស​៥​យ៉ាងនោះ​ដូ​ម្តេច​ខ្លះ ?

ម្នាលភិក្ខុ​ទាំងឡាយ អានិសង្សទាន​៥​យ៉ាងនោះ​គឺ ជាទី​ស្រឡាញ់​ជា​គាប់ចិត្ត​ជន​ច្រើន​១ ពួក​សប្បុរស​អ្នក​ស្ងប់​រមែង​គប់​រក​១ មាន​កិត្តិសព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​១ មិន​បាន​ប្រាសចាក​ធម៌​របស់​គ្រហស្ថ​១ លុះ​បែកធ្លាយ​រូប​កាយ​ទៅ​រមែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​១ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​អានិសង្ស​ក្នុង​ទាន​មាន​ប្រាកដ​ក្នុង​លោក ។

សម​ដូច​ពុទ្ធ​គាថា​សម្តែង​ថា បុគ្គល​កាល​ឲ្យ​ទាន រមែង​បានជា​ទីស្រឡាញ់​នៃ​ជន​ជា​ច្រើន ជា​អ្នក​អនុកូល​គឺ​ដើរទៅ​តាម​ធម៌​របស់​ពួក​សប្បុរស ពួក​ព្រហ្មចារី ដែល​ជា​អ្នក​សង្រួម​មានចិត្ត​ស្ងប់រម្ងាប់​ហើយ​សព្វ​ៗ​កាល ។

ពួក​ព្រហ្មចារី​នោះរ​មែ​អ​មានធម៌​ជា​គ្រឿង​បន្ទោបង់​នូវ​ទុក្ខ​ទាំងអស់ ក្នុង​លោក ទាំង​ជា​អ្នកដឹង​នូវ​ធម៌ និង​ជា​អ្នក​មិន​មាន​អាសវៈ​ហើយ​រមែង​បរិនិព្វាន​នៅ​ទីបំផុត​នៃ​ជីវិត​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ