ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ហៅក្រុម​ប្រឆាំងថាជា «ក្រុមឆ្កែកាច» ហើយ​ប្រកាសជាថ្មី ហាមតបត!

3 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដរបស់ចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន…

(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដរបស់ចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានហៅក្រុម​ប្រឆាំង​ ពិសេស​ជាមួយ​​លោក​សមរង្ស៊ី​​ថាជា​ «ក្រុមឆ្កែកាច» ហើយសម្តេច​ មិនត្រឹមតែឈប់​តបត​នោះទេ តែសម្តេចក៏បាន​ណែនាំជាថ្មី តាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកគាំទ្រសម្តេច ឈប់​ឲ្យ​​ឆ្លងឆ្លើយ​ ឈប់​ឲ្យរម្លឹក ហើយសូម្បីតែក្នុងទូរទស្សន៍ និងក្នុង​ហ្វេសប៊ុក ក៏ឈប់​លើកឡើងពី​​ក្រុម​ប្រឆាំងដែរ​។​​

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅពេលមិនឆ្លងឆ្លើយនេះ គេត្រូវយល់អត្ថន័យឲ្យច្បាស់ថា «អត់ឆ្លើយតប» គឺមានន័យថា «បិទទ្វារ» ទាំងអស់ ហើយបើទោះបីមាន​ស្ថាន​តំណាង​ទូត​ណា មកនិយាយ ក៏សម្តេច នឹងមិននិយាយអ្វី​ទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំបានណែនាំ​​កន្លងទៅ សូម​ឲ្យ​អ្នកទាំងអស់គ្នា នៅប្រទេស​កម្ពុជានេះ ឈប់​ឆ្លើយតប​ជាមួយក្រុមឆ្កែកាច​! សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំអត់និយាយទេ! ក្រុមឆ្កែកាច បើទោះបីជាយើងធ្វើអ្វី! សត្វឆ្កែ វានៅតែឆ្កែអីចឹង! ដូច្នេះ​មិនមានការចាំបាច់ទេ! ហើយត្រូវតែយល់ថា នៅពេលដែលហ៊ុនសែន ចាប់ផ្តើមឈប់តមាត់! និងណែនាំអ្នកខាងក្រោម ឈប់​ឲ្យតមាត់! មានន័យថា ទ្វារត្រូវបានបិទ! អីចឹង យើងកុំចាំបាច់ខ្វល់ពីរឿងអ្វី ដែលគេបាននិយាយ! អ្វីដែលជាកង្វល់របស់យើង គឺសេចក្តីសុខរបស់ប្រជាជន។ កម្ពុជា មានប្រជាជន ១៦លាននាក់ នៅក្នុងប្រទេស ដែល​យើងត្រូវរក្សាឲ្យ​បាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សង្គម កាត់បន្ថយភាពក្រីក្រ នៅតែធ្វើបន្ត…។ អ្នករត់ចោលស្រុក និងអ្នកនៅក្នុងគុក ព្រោះគេ​ជាអ្នក​បង្កើត​រឿង​​​…​»​​។   

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «សូមអ្នកទាំងអស់គ្នា ដែលគាំទ្រខ្ញុំ គាំទ្ររាជ​រដ្ឋាភិបាល ឈប់តមាត់​តក​ជាមួយក្រុមឆ្កែកាច​! យល់ល្អ​បំផុត កុំ​រម្លឹកឈ្មោះ នៅលើកញ្ចក់ទូរទស្សន៍ នៅលើហ្វេសប៊ុក ឈប់និយាយដល់! ហើយមកនិយាយ​ រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ ទប់ស្កាត់​កុំ​ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការអភិវឌ្ឍន៍សង្គម កាត់បន្ថយភាពក្រៅក្រ ការធ្វើកំណែទម្រង់រដ្ឋ ប្រឆាំង​នឹងអំពើពុករលួយ អំពើអសកម្មនានា នៅក្នុងសង្គម​ ប្រសើរជាងទៅតមាត់​នឹងនរណាផ្សេង»។​

ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «គេត្រូវយល់អត្ថន័យ​នៅកន្លែងនេះ​ ឲ្យច្បាស់ មានន័យថា បើឈប់និយាយហើយ កុំ​ថាឡើយតមាត់​ជាមួយអ្នកនោះ ទោះបីជាស្ថានតំណាងទូតនានា មកនិយាយជាមួយខ្ញុំ ក៏ខ្ញុំអត់ឆ្លើយតបដែរ! គឺខ្ញុំ​មិននិយាយជាមួយតែម្តង! ​បើទោះបីជាអ្នកខ្លះថា ទុក​ឲ្យបរទេស មកចរចា​ជាមួយហ៊ុនសែន! ខ្ញុំអត់មានការចាំបាច់​ត្រូវនិយាយជាមួយនរណា លើរឿងរបស់កម្ពុជាទេ! លើរឿងបុគ្គលណាទេ!»៕