ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ផ្ទាំង​ទឹកកក​ ​មនុស្ស​​​ប្រមាណ​ជិត​​១៥០​នាក់​អាច​នឹង​បាត់បង់​​ជីវិត

4 ឆ្នាំ មុន

ប្រទេសឥណ្ឌា ៖ រដ្ឋភាគ​ខាង​ជើង​ឥណ្ឌា​​ UTTARAKHAND ត្រូវ​ដាក់​​ឲ្យស្ថិត​​ក្នុងការ​ប្រកាស​អាសន្ន​​​​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ២០២១​ ក្រោយ​ការ​បាក់​​ទឹក​កក​​មួយ​ផ្នែក​​នៃ​ភ្នំ​ទឹក​កក​​ NANDA DEVI…

ប្រទេសឥណ្ឌា ៖ រដ្ឋភាគ​ខាង​ជើង​ឥណ្ឌា​​ UTTARAKHAND ត្រូវ​ដាក់​​ឲ្យស្ថិត​​ក្នុងការ​ប្រកាស​អាសន្ន​​​​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ២០២១​ ក្រោយ​ការ​បាក់​​ទឹក​កក​​មួយ​ផ្នែក​​នៃ​ភ្នំ​ទឹក​កក​​ NANDA DEVI តំ​បន់​​ហ៊ី​ម៉ា​ឡៃ​យ៉ា​​ ។​ តាម​អាជ្ញាធរ​ថា​​មនុស្ស​ប្រមាណ​ជិត​១៥០​នាក់​សង្ស័យ​ត្រូវ​បាត់​បង់​ជី​វិត​។​

ការ​បាក់​ទឹក​កក​នោះ​​​ប៉ះ​ពាល់​ដល់​កម្រោង​​​​​ទំ​នប់​វា​រី​អគ្គិ​ស​នី ​RISHIGANGA។ អាជ្ញា​ធរ​​​បាន​ចេញ​បញ្ជា​​​ ឲ្យ​ជម្លៀស​មនុស្ស​ចេញ​​​​ពី​បណ្ដា​ភូមិ​ស្ថិត​នៅ​មាត់​ស្ទឹង ​DHAULI GANGA RIVER ពេល​កំ​ពុង​មាន​ទឹក​ជំនន់​​​ដ៏​ធំ​​។​​ អាជ្ញាធរ​សង្ស័យ​​​​មាន​មនុស្ស​​បាត់​បង់​ជីវិត​​​ដល់​ជិត​១៥០នាក់​​។ ចំនួន​ពិត​ប្រា​កដ​​នៃ​ជន​រង​គ្រោះ​ នៅ​មិន​ទាន់​អះ​អាង​នៅ​ឡើយ​ តែ​អាច​មាន​រវាង​ពី​១០០​ទៅ​១៥០​នាក់៕​ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ