ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ណាស់ ​! អ្នក​ឆ្នាំ​ទាំង​៦​នេះ​នឹង​ក្លាយជា​មហាសេដ្ឋី​លុយ​នៅ​ថ្ងៃ​សែនចិន

4 ឆ្នាំ មុន

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​តែ​៥​ថ្ងៃ​ទៀត​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ កុម្ភៈ ដែល​អ្នកប្រាជ្ញ​ហោរាសាស្ត្រ​ចិន​សែ​ចាត់​ថា​ជា​ថ្ងៃ​នាំ​មហាលាភ នាំ​មហា​សំណាង ជា​ថ្ងៃ​សិរី​មង្គល​ដល់​ប្រុស​ស្រី​អ្នក​កើត​ឆ្នាំ​ហេង​ទាំង​៦ ឆ្លូវ រោង មមែ…

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​តែ​៥​ថ្ងៃ​ទៀត​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ កុម្ភៈ ដែល​អ្នកប្រាជ្ញ​ហោរាសាស្ត្រ​ចិន​សែ​ចាត់​ថា​ជា​ថ្ងៃ​នាំ​មហាលាភ នាំ​មហា​សំណាង ជា​ថ្ងៃ​សិរី​មង្គល​ដល់​ប្រុស​ស្រី​អ្នក​កើត​ឆ្នាំ​ហេង​ទាំង​៦ ឆ្លូវ រោង មមែ ជូត ច កុរ ពណ៌​លាភ​ក្រហម លេខ​ហេង​168$ មាន​ហុងស៊ុយ​ល្អ​ណាស់ ង៉ូ​វ​ហេង​ឡើង​ខ្លាំង មាន​លាភ មាន​លុយ​ចាំង​ចូល​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង​៦​សម្បូរហូរហៀរ គិត​អ្វី ប្រាថ្នា​អ្វី​នឹង​សម្រេច​ល្អ​ទាំងអស់ ។

ឆ្នាំឆ្លូវ លេខ​ហេង​៦៦៦៦៦​នៅ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ លោក​អ្នកមាន​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

ឆ្នាំរោង មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម លេខ​លាភ​១៦៨​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​សំណាង​៣៦៩​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់ ឬ​ក៏​ទារប្រាក់​ពី​អ្នក​ណា​រមែង​បាន​ផល​ភ្លាម​ៗ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មាន​តែ​ការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំជូត លេខ​ជ័យ​២៧៩​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់​នៅ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំច រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ​ខ្លាំង​ណាស់​លេខ​ដុល្លារ​$៣៦៩​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ដែល​ចាត់​ថា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វី​ៗ ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តោង​ហុច​ផល​ឱ្យ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំកុរ លេខ​មាសប្រាក់​៤៥៩​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ ដំណើរ​ជីវិត​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​កំពុង​នៅ​ចាំ​ហុច​ឱ្យ​ជា​និច្ច​ហើយ​បើ​ចង់​ចរចា​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​តែ​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ