ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​ច្រើន​ពាន់​នាក់​គោរព​វិញ្ញាណ​​ក្ខន្ធ​​គ្រូពេទ្យ​ដែល​ប្រកាស​អាសន្ន​​ពី COVID-19

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ពលរដ្ឋ​ចិន​ជា​​ច្រើន​ពាន់​នាក់​កាលពី​ថៃ្ង​ទី​៦ ខែ​កុម្ភៈ ឆ្នាំ២០២១ តាម​បណ្ដាញ​សង្គម​​បាន​សម្ដែង​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ លោក​វេជ្ជបណ្ឌិត LI WENHANG ជា​គ្រូពេទ្យ​ដំបូង​គេ​ចេញ​ការ​ប្រកាស​​អាសន្ន…

ប្រទេស​ចិន ៖ ពលរដ្ឋ​ចិន​ជា​​ច្រើន​ពាន់​នាក់​កាលពី​ថៃ្ង​ទី​៦ ខែ​កុម្ភៈ ឆ្នាំ២០២១ តាម​បណ្ដាញ​សង្គម​​បាន​សម្ដែង​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ លោក​វេជ្ជបណ្ឌិត LI WENHANG ជា​គ្រូពេទ្យ​ដំបូង​គេ​ចេញ​ការ​ប្រកាស​​អាសន្ន ពី​ទំហំ​ធំធេង​នៃ​គ្រោះថ្នាក់​ដោយសារ​វីរុស COVID-19 ដែល​លេច​ដំបូង​គេ​នៅ​ទីក្រុង​វូ​ហាន ​ក្នុង​ឱកាស​ខួប​លើក​ទី​មួយ​នៃ​មរណ​ភាព​របស់​លោក ដោយសារ​វីរុស​នោះ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ។

លោក​វេជ្ជបណ្ឌិត LI WENHANG ដែលធ្វើការ​នៅ​មន្ទីរពេទ្យ​កណ្ដាល​ក្រុង​វូ​ហាន​រួមជាមួយ​បណ្ដា​សហសេវិក បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ពី​ការ​ព្រួយបារម្ភ​ និង​ទំហំ​គ្រោះថ្នាក់​នៃ
ការ​​ឆ្លង​រាលដាល​វីរុស​នោះ កាលពី​ខែធ្នូ​ឆ្នាំ២០២០ ។

លោក​ត្រូវ​បាន​ប៉ូលិស​កោះហៅ​សួរ​ចម្លើយ​ដោយ​ចោទ​លោក​ថា ​ផ្សាយពាក្យ​ចចាមអារ៉ាម ។ មរណភាព​របស់​លោក ​ក្រោយ​លោក​ឆ្លង​វីរុស​នេះ​ពី​អ្នក​ជំ​ងឹ​ម្នាក់​នាំ​ឲ្យ​មានការ​សោកស្ដាយ និង​មានការ​ផ្ទុះ​កំហឹង​ក្នុង​ប្រទេស ។ នា​ឱកាស​នោះ​តាម​បណ្ដាញ​សង្គម​មានការ​រិះគន់​លើ​ការ​គ្រប់​គ្រង​វិបត្តិ​ដោយ​អាជ្ញាធរ​ចិន និង​ចោទ​ថា ​គ្មាន​តម្លាភាព ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ