ប្រទេសបារាំង ៖ ផ្ទៃមេឃប្រទេសបារាំងបានប្រែក្លាយជាពណ៌ទឹកក្រូច កាលពីថ្ងៃទី៦ រហូតដល់
ថ្ងៃទី៧ ខែកុម្ភៈ ដោយសារឥទ្ធិពលនៃខ្សាច់ដែលហុយមកពីតំបន់សាហារ៉ា មុនពេលធ្លាក់មកវិញលើផ្នែកដ៏ធំនៃប្រទេសបារាំង ចាប់ពីតំបន់ PROVINCE រហូតដល់តំបន់ BOURGOGNE-
FRANCHE-COMTE ។

ទិដ្ឋភាពបែបនោះនាំឲ្យមនុស្សមួយចំនួនចោទសួរថាតើនោះជាទីបញ្ចប់នៃពិភពលោកឬ ?
តាមបណ្ដាញសង្គមមនុស្សជាច្រើន បានបង្ហោះបណ្ដារូបភាពផ្ទៃមេឃប្រែពណ៌ទៅជាលឿងគួរឲ្យភ្ញាក់ផ្អើលក្នុងតំបន់របស់ពួកគេ ។ ពួកគេសម្ដែងពីការបារម្ភចំពោះទិដ្ឋភាពដូចដែលគេអាចឃើញក្នុងវីដេអូ ។

ទោះបីយ៉ាងណាលោក OLIVIER PROUST អ្នកព្យាករណ៍ឧតុនិយមបារាំងបានពន្យល់តាមកាសែត LE MONDE ថា តាមការពិតនោះជាបាតុភូតឧតុនិយមមួយ ដែលកើតមានក្នុងដំណាក់កាលរដូវរងា ។ បាតុភូតនោះតែងកើតមានញឹកញាប់ពិតណាស់វាគួរឲ្យភ្ញាក់ផ្អើល តែ
វាជារឿងក្លាស៊ិក ។

លោកពន្យល់ទៀតថាធាតុអាកាសត្រជាក់ដែលមានក្នុងកម្ពស់ខ្ពស់រហូតដល់ប្រទេសម៉ារ៉ុកនាំមកនូវខ្យល់ខ្លាំងបោកបក់លើភាគពាយ័ព្យនៃតំបន់សាហារ៉ា ។ ចរន្តខ្យល់នោះបាននាំមកជាមួយនូវខ្សាច់ ដែលលាតសន្ធឹងរហូតដល់ប្រទេសបារាំង ។ ពណ៌ទឹកក្រូចពិតណាស់បណ្ដាលមកពីបាតុភូតឧតុនិយមកើតមានពីខ្យល់ខ្លាំង និងស្ងួតអមជាមួយភ្លៀងខ្សាច់ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
https://www.youtube.com/watch?v=2zVEVFqPpn4
https://www.youtube.com/watch?v=wCBiRYM7y34







ចែករំលែកព័តមាននេះ