ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ​! សម្តេច​តេ​ជោ អញ្ជើញ​ទទួល​វ៉ាក់សាំង​កូ​វី​ដ ​​៦០​ម៉ឺន​ដូ​ស​ជំនួយ​​របស់​ចិន ក្នុង​ជំហាន​ដំបូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នឹង​អ​ញ្ជើ​ញ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នឹង​អ​ញ្ជើ​ញ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

សូម​ជម្រាប​ថា វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុង​នោះ​ចំនួន​៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​សទៀត សម្រាប់​ផ្នែក​យោធា​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ដែរ​ថា អាយុ​ដែល​អាច​ចាក់​វ៉ាក់សាំង​បាន​គឺ​​ចាប់​ពី​១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ ហើយ​អ្នក​ដែល​មាន​អាយុ​លើស​ពី៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​សិក្សា​សិន​។

បន្ទាប់​ពី​ទទួល​វ៉ាក់សាំង​រួច សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ