ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួនឯង​ជាទី​ពឹង​បានជា​សិរី​នៃ​ជីវិត​ដ៏​ក្រៃ​លែង

4 ឆ្នាំ មុន

ព្រះពុទ្ធ​ត្រាស់​ថា ខ្លួន​ដែល​ហ្វឹកហាត់​បាន​ល្អ​ហើយ ឈ្មោះ​ថា​បាន​នូវ​ទីពឹង​ដែល​គេ​បាន​ដោយ​កម្រ ដោយហេតុ​ថា ការ​ពឹង​ខ្លួន​ឱ្យ​ជួយ​ខ្លួនឯង គឺ​អប់រំ​ទូន្មាន​ខ្លួន​ឱ្យ​មានការ​ចេះ​ដឹង មាននូវ​សមត្ថភាព​ក្នុង​ការងារ​សព្វបែបយ៉ាង​រមែង​បានជា​ទីពឹង​ឱ្យ​ដល់​ខ្លួនឯង​ដ៏​ល្អ​ប្រសើរ ។ សូម​មនុស្ស​គ្រប់​រូប​ប្រើ​ពេលវេលា​ឱ្យ​អស់​ទៅ​ក្នុង​ការ​អប់រំ​បន្ទុំ​នូវ​ចំណេះដឹង និង​សមត្ថ​ភា​ព…

ព្រះពុទ្ធ​ត្រាស់​ថា ខ្លួន​ដែល​ហ្វឹកហាត់​បាន​ល្អ​ហើយ ឈ្មោះ​ថា​បាន​នូវ​ទីពឹង​ដែល​គេ​បាន​ដោយ​កម្រ ដោយហេតុ​ថា ការ​ពឹង​ខ្លួន​ឱ្យ​ជួយ​ខ្លួនឯង គឺ​អប់រំ​ទូន្មាន​ខ្លួន​ឱ្យ​មានការ​ចេះ​ដឹង មាននូវ​សមត្ថភាព​ក្នុង​ការងារ​សព្វបែបយ៉ាង​រមែង​បានជា​ទីពឹង​ឱ្យ​ដល់​ខ្លួនឯង​ដ៏​ល្អ​ប្រសើរ ។

សូម​មនុស្ស​គ្រប់​រូប​ប្រើ​ពេលវេលា​ឱ្យ​អស់​ទៅ​ក្នុង​ការ​អប់រំ​បន្ទុំ​នូវ​ចំណេះដឹង និង​សមត្ថ​ភា​ព ព្រោះ​ឱកាសល្អ​រមែង​មាន​ជា​និច្ច​សម្រាប់​អ្នក​ដែល​មានចំណេះ​ដឹង និង​មាន​សម​ត្ថភាព​ខ្ពស់ ។ ការ​ពឹង​ខ្លួនឯង​បាន នោះ​គឺ​ពិតជា​ធ្វើ​ឱ្យ​យើង​រីករាយ​ចិត្ត​ក្រៃ​លែង​ណាស់ នេះ​ជា​សិរី​សួស្តី​នៃ​ជីវិត​របស់​មនុស្ស​ទាំងឡាយ ។

ហេតុនេះ​យើង​ត្រូវ​ហ្វឹកហាត់​ជួយ​ខ្លួនឯង​រហូត​ដល់​អស់​សមត្ថភាព កុំ​ចេះ​តែ​សង្ឃឹម​ជំនួយ​ពី​ខាងក្រៅ​ខ្លាំង​ពេក ព្រោះ​មិន​ដូច​នូវ​អ្វី​ដែល​ខ្លួន​យើង​មាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ