ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ករ​ហូត​បាន​ខ្លួន​បាន​ប្រាណ​ហើយ​ដោះដៃ​ទៅ​បាត់ នាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ត្រូវ​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្តឹង​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​កាលពី​ព្រឹក​មិ​ញ (ព្រឹក​ថ្ងៃ​ទី​០៩ សីហា ២០១៥) ​ដោយ​អះអាង​ថា ​នាង​បាន​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ត្រូវ​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្តឹង​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​កាលពី​ព្រឹក​មិ​ញ (ព្រឹក​ថ្ងៃ​ទី​០៩ សីហា ២០១៥) ​ដោយ​អះអាង​ថា ​នាង​បាន​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​រហូត​ជ្រុលខ្លួន​ជ្រុល​ប្រាណ​ជាមួយ​គ្នា មិនតែប៉ុណ្ណោះ​បុរស​នោះ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង ហើយ​ថែម​ទាំង​ដោះដៃ​រត់​ចោល​នាង​បាត់​ទៀត​ផង ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ សាន សឿ​ន អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ ស្នាក់​នៅផ្ទះ​ជួល​លេខ​៨៦៤ ក្នុងភូមិ​ផ្សារ​តួច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​ភូមិ​វត្ត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង​ឱ្យ​ដឹង​ទេ គ្រាន់តែ​ប្រាប់​ថា នាង​មាន​អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្តកំពង់ចាម ។

ស្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា នាង និង​បុរស​ឈ្មោះ សាន សឿ​ន បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​៤-៥​ខែ​ហើយ ប៉ុន្តែ​មិន​បាន​ស្គាល់គ្នា​ស្អិតរ​មួ​ត​នោះ​ទេ ទើបតែ​២​ខែ​ចុង​ក្រោយ​នេះ​បាន​ទំនាក់​ទំនង​គ្នា​ស្អិតរ​មួ​ត​រហូត​បាន​ខ្លួនប្រាណ​គ្នា​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ២០១៥​នេះ ។ បន្ទាប់​ពី​បាន​ខ្លួនប្រាណ​ហើយ បុរស​រូប​នេះ​បាន​ព្យាយាម​ដោះដៃ​ពី​នាង​រហូត Block ហ្វេ​ស​ប៊ុ​ក​នាង​ចោល​ទៀត ពេល​នាង​សួរនាំ​ក៏​កើតជា​ទំនាស់​រហូត​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​មក​លើ​រូប​នាង​ទៀត​ផង​កាលពី​ប៉ុន្មាន​អាទិត្យ​មុន ហើយ​នាង​ក៏​បាន​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ម្តង​ដែរ តែ​សមត្ថកិច្ច​ហាក់​មិនសូវ​អើរ​ពើ​ឡើយ ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​សុក្រ ទី​០៧ សីហា ២០១៥ នាង​បាន​ព្យាយាម​ទាក់ទង​ជាមួយ​បុរស​រូប​នោះ​រហូត​ធ្វើ​ដំណើរ​ពី​កំពង់ចាម​មក​ជួប​នៅ​បន្ទប់​ជួល តែ​ត្រូវ​បុរស​រូប​នោះ​ចាក់សោរ​ឱ្យ​ដេក​ក្រៅ​ផ្ទះ​១​យប់​ទៀត​ផង ហើយ​​ថ្ងៃនេះ​មក​ប្តឹង​ម្តងទៀត​ឱ្យ​សមត្ថកិច្ច​ជួយ បន្ទាប់​ពី​បុរស​ជា​គ្រូបង្រៀន​រូប​នោះ​បាន​រើ​អីវ៉ាន់​ទៅ​បាត់​អស់​មិនដឹង​ជា​ទៅ​នៅ​ទីណា ។

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព