ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ចាក់​ថ្នាំ​ឲ្យ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​នៅ​ស្រុក​ស្វាយ​ទាប

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ចាក់​ថ្នាំ បណ្តាល​ឲ្យ​ស្ត្រី​បាន​ស្លាប់​ដែល​អ្នកស្រុក​អះអាង​ថា ជា​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ ហើយ​បន្ទាប់​ពី​ចាក់​ថ្នាំ​៤​ម្ជុល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​មាន​ជម្ងឺ បណ្ដាល​ឱ្យ​ប្រតិកម្ម​ថ្នាំ និង​មាន​អាការ​:​ចេញ​រមាស់​លើ​ខ្លួន…

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ចាក់​ថ្នាំ បណ្តាល​ឲ្យ​ស្ត្រី​បាន​ស្លាប់​ដែល​អ្នកស្រុក​អះអាង​ថា ជា​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ ហើយ​បន្ទាប់​ពី​ចាក់​ថ្នាំ​៤​ម្ជុល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​មាន​ជម្ងឺ បណ្ដាល​ឱ្យ​ប្រតិកម្ម​ថ្នាំ និង​មាន​អាការ​:​ចេញ​រមាស់​លើ​ខ្លួន និង​ឈឺចង្កេះ រហូត​ប្រកាច់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​ជុប​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ទាប បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ឃួ​ន សា​រ៉​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​ធ្វើ​ពេទ្យ​ព្យាបាល​តាម​ភូមិ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្ដៀង​រាយ​ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង ។ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ គឹ​ម សោ​ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ក្រោយ​ពី​ប្រតិកម្ម​ថ្នាំ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ក្រុម​គ្រួសារ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ មាន​ករណី​គ្រូពេទ្យ​ចាក់​ថ្នាំ​បង្ក​ឲ្យ​អ្នកជម្ងឺ​ស្លាប់ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​រាយការណ៍​ជូន​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគ​បាល​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​នគ​បាល​មូលដ្ឋាន និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ​បាន​ចុះ​មក​ពិនិត្យ​សព ។

លទ្ធផល​ក្រុម​គ្រូពេទ្យ​សន្និដ្ឋាន​ថា ៖ សាកសព​ពិតជា​ស្លាប់ ដោយ​ប្រតិកម្ម​ថ្នាំ​ប្រាកដ​មែន ។ ទើប​សមត្ថកិច្ច​ឈាន​ដល់​ឃាត់ខ្លួន​គ្រូពេទ្យ​រូប​នោះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង ។ ចំណែក​សព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ