ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួល​សេវា​ហិរញ្ញវត្ថុ​ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វី​ដ ១៩ មាន​ជាង ៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ និង​ជា​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ ស្ត្រី​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី គ្រឹះស្ថាន​ធន​គារ និង​ហិរញ្ញវត្ថុ​មាន​ទំហំ​ឥណទាន​ប្រមាណ​ជាង…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ និង​ជា​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ ស្ត្រី​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី គ្រឹះស្ថាន​ធន​គារ និង​ហិរញ្ញវត្ថុ​មាន​ទំហំ​ឥណទាន​ប្រមាណ​ជាង ៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ចំនួន​នេះ​មានការ​ថយ​ចុះ​ប្រើ​ប្រៀប​និង​ឆ្នាំ​មុន ។

លោក ហេង បូម​ករា អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍ ក្នុង វេទិកា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​សហគ្រិនភាព​ស្តី​ពី «​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់ សហគ្រិន​ស្ត្រី​ក្នុង​សម័យកាល​កូ​វី​ដ ១៩» កាលពី​ថ្ងៃ​ទី ៤​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ថា ស្ថិត​ក្នុង​ពេ ល​ជំងឺ​កូ​វី​ដ ១៩ ស្ត្រី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​ប្រមាណ ០,៧​លាន​នាក់ ក្នុង​នោះ​អាច​ជា​ស្ត្រី​ធ្លាប់​ទទួល​បាន​ពី​ធនាគារ (​ក​) មក​យក​នៅ​ធនាគារ (​ខ​) ហើ យ​បើ​គិត​ជា​ទំហំ​ឥណទាន​មាន​ប្រមាណ ៤,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ អត្រា​នេះ​បើ​យើង​ប្រៀ ប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​មានការ​ថយ​ចុះ​ប្រមាណ ១២% ។

លោក ហេង បូម​ករា លើក​ឡើង​ទៀត​ថា ជា​រួម​ស្ត្រី​នៅ​តែ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ បើ ទោះបី​រង​ផល​ប៉​ពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ក៏​ដោយ ។ ស្ត្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ ជំរុញ​សេដ្ឋកិច្ច ហើយ​ការ​ជំរុញ​ឱ្យ​ស្ត្រី ឬ​សហគ្រិន​ស្ត្រី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ជា​កត្តា​សំខាន់ មួយ​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា ។

លោក​អគ្គនាយករង​ត្រួតពិនិត្យ​រូប​នេះ​បន្ថែម​ថា ស្ត្រី​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ច្រើន​មាន នៅ​ភ្នំពេញ ១១,៣០% ខេត្តកណ្តាល ៨,២៤% ខេត្តកំពង់ស្ពឺ ៧,៣២% ខេត្តតាកែវ​មាន ៦,៨៥ % និង​ខេត្តសៀមរាប​ប្រមាណ ៦,៨៣% ។ បន្ថែម​ពី​នេះ​ឥណទាន​ដែល​ស្ត្រី​ទទួល​បាន​យក​ទៅ ប្រើ​នៅ​ក្នុង​អាជីវកម្ម​មាន ៤៩%, ឥណទាន​ផ្ទាល់ខ្លួន​មាន ២៨%, ឥណទាន​សម្រាប់​សង្គម ១៧% ។

ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍ ថា យោង​តាម​របាយការណ៍​របស់​មូលនិធិ​អភិវឌ្ឍន៍​មូលធន​អង្គការសហប្រជាជាតិ (UNCDF) បង្ហាញ​ថា ទោះបីជា​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទស្ស វ​ត្យ​រ៍​ចុង​ក្រោយ​នេះ ក៏​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ពិ សេស​សម្រាប់​ស្ត្រី ។ ទោះបីជា​តួរ​លេខ​បាន​បង្ហាញ​ថា​ស្ត្រី និង​បុរស មាន​លទ្ធភាព​ស្មើគ្នា​ក្នុង ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ប៉ុន្តែ​គម្លាត​នៃ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​រវាង​បុរស និង​ស្ត្រី ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា ។

តួយ៉ាង​នៅ​ក្នុង​ប្រទេស​កម្ពុជា មូលនិធិ UNCDF បាន​រក​ឃើញ​ថា គណនី​ប្រាក់​បញ្ញើ​ប្រ មា​ណ ៧០% គឺជា​គណនី​អសកម្ម​ដែល​មាន​សមតុល្យ​តិចតួច​បំផុត ហើយ​ភាគច្រើន​នៃ​គ ណ​នី​ទាំងនេះ គឺជា​របស់​ស្ត្រី ។ លើស​ពី​នេះ យោង​តាម​របាយការណ៍ របស់​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បាន​បង្ហាញ​ថា លទ្ធភាព​ទទួល​បាន​ឥណ ទាន​របស់​ស្ត្រី​មាន​អត្រា ៥៤% ខ្ពស់​ជាង​បុរស​បន្តិច​ដែល​មាន ៤៦% នៃ​ចំនួន​អតិថិជន​កម្ចី សរុប ប៉ុន្តែ​ទំហំ​ឥណទាន​ជា មធ្យម​របស់​ស្ត្រី​មាន​កម្រិត​ទាប​ប្រមាណ ៥.១០០​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​ចំនួន​ឥណទាន ជា​មធ្យម​របស់​បុរស​ប្រមាណ ៦.៣០០​ដុល្លារ​អា​មេ​រិ​ក ។

លើស​ពី​នេះ ស្ត្រី​ដែល​ជា​សហគ្រិន​តែងតែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​លទ្ធ ភាព​ទទួល​បាន ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​របស់​ខ្លួន ដូច​ជា​បញ្ហា​ផ្នត់គំនិត​បែប​ប្រពៃណី កង្វះ​ព័ត៌មាន​អំ ពី​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ មិន​មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​តាម​លក្ខ ខណ្ឌ​តម្រូវ​នានា និង​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ។

ឯកឧត្តម​គូសបញ្ជាក់​ថា ដើម្បី​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់
ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី «​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥» កាលពី​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ដោយ​បាន​កំណត់​គោលដៅ «​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញ វត្ថុ​ផ្លូវការ​ដែល​មានគុណ​ភាព កាត់​បន្ថយ​អត្រា​ស្ត្រី​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឲ្យ បាន​ពាក់កណ្តាល​ពី ២៧% មក ១៣% និង​ពង្រីក​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី ៥៩% ទៅ ៧០% ត្រឹម​ឆ្នាំ ២០២៥ ព្រមទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​គ្រួសារ និង​គាំទ្រ​កំ ណើ​ន​សេដ្ឋកិច្ច​» ។

ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ការ​ជំរុញ​នវានុវត្តន៍​សេវា​ឥណទាន​សម្រាប់​សហ​គ្រា ស​ធុន​តូច និង​មធ្យម ការ​លើកកម្ពស់​សិទ្ធិ​និង​បង្កើន​កិច្ច​ការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លា ភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ត្រូវ​បាន​កំណត់​ជា​សកម្មភាព​អាទិភាព ។ ទន្ទឹម​នេះ​ធនាគារជាតិ​នៃ កម្ពុជា ទទួលស្គាល់​ថា ការ​ជំរុញ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​មាន​តម្លៃ​សម រម្យ​របស់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​វិបុលភាព​សង្គម និង​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​បន្ន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ