ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្តលឿន វ៉ាស្តាំ បុក​រថយន្ត​កុងតឺន័រ ពីក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តលឿន វ៉ារថយន្តមួយគ្រឿង មិនបានមើលមុខបុករថយន្តកុងតឺន័រ ដែលកំពុងឈប់ចតពីក្រោយ រងការខូចខាតមួយកំណាត់មុខ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង…

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តលឿន វ៉ារថយន្តមួយគ្រឿង មិនបានមើលមុខបុករថយន្តកុងតឺន័រ ដែលកំពុងឈប់ចតពីក្រោយ រងការខូចខាតមួយកំណាត់មុខ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកុម្ភៈ​ ​ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ​បេតុងទួលពង្រ ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​។
រថយន្ត ដែលបើកបុកកុងតឺន័រនោះ ម៉ាក ហុងដា ហ្វីត ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0834 បើកបរក្នុងទិសដៅពីជើងទៅត្បូង​។ ចំណែករថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8959 ឈប់ចត ក្នុងទិសដៅពីជើងទៅត្បូង​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ឈប់ចត នៅតាមបណ្តោយផ្លូវខាងលើ លុះឈប់ចតមួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញរថយន្តរងគ្រោះ បើកបរតាមបណ្តោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿន​យ៉ាងលឿន ដោយវ៉ារថយន្តមួយគ្រឿង ស្របគ្នា ហើយមិនបានមើលមុខ ក៏ស្រាប់តែបុករថយន្តកុងតឺន័រ ឈប់ចតពេញទំហឹង បណ្តាលអោយរងការខូចខាតមួយកំណាត់មុខ។ តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិតអ្នកបើកបររថយន្ត​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណៈពេលភ្លាមៗនោះ តៃកុងរថយន្តរងគ្រោះ បានទុករថយន្តចោល ហើយ​ឡើងម៉ូតូកង់បី ចេញពីកន្លែងកើតហេតុបាត់​។ លុះមួយសន្ទុះក្រោយមក បាននាំបក្សពួក មកមើលរថយន្តរបស់ខ្លូនវិញ នៅទីតាំងកន្លែងកើតហេតុ ដោយមិនទាន់មានសមត្ថកិច្ច ជួយដោះស្រាយ មើលទៅជាកំហុសខ្លួនឯងផងនោះ  ក៏ខ្ចិល នាំវែងឆ្ងាយ ក៏ហៅមិត្តភ័ក្ដិ មកអូសរថយន្តរបស់ខ្លូន យកទៅជួសជុលដោយខ្លួនឯងភ្លាមៗផងដែរ​៕ ដោយ៖ យឹម ឈឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ