ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង បានឃាត់ខ្លួនគ្រូពេទ្យឯកជនម្នាក់ ពាក់ពន្ធពីបទ.មនុស្សឃាតដោយអចេតនា ករណីចាក់ថ្នាំជំងឺរមាស់ បណ្តាលឲ្យបាត់បង់ជីវិតដល់ជនរងគ្រោះ។
គ្រូពេទ្យនោះ ឈ្មោះ ឃួន សារ៉ន ភេទប្រុស អាយុ ៦៥ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ និងជាគ្រូពេទ្យឯកជនព្យាបាលជំងឺតាមភូមិ មានទីលំនៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សេចក្តីរាយការណ៍បន្តថា កាលពីថ្ងៃទី៤ ខែកុម្ភៈ គ្រូពេទ្យ បានចាក់ថ្នាំជំងឺរមាស់ឲ្យជនរងគ្រោះ ឈ្មោះ គឹម សោភ័ណ្ឌ ភេទស្រី អាយុ ៤៧ឆ្នាំ ជាកសិករ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត។
បន្ទាប់ពីគ្រោះថ្នាក់ដល់ជនរងគ្រោះ ក្រុមគ្រួសារ បានយករឿងនេះ រាយការណ៍ជូនសមត្តកិច្ច ទើបសមត្ថកិច្ច ឃាត់ខ្លួនគ្រូពេទ្យភូមិនោះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ