ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ វ៉ិ​ត ធា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​តុលាការ​កោះហៅ​លើក​ទី​៣

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​កោះហៅ​លើក​ទី​៣ លើ​ជនសង្ស័យ វ៉ិ​ត ធា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​កសិកម្ម…


ខេត្តកណ្តាល​៖ លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​កោះហៅ​លើក​ទី​៣ លើ​ជនសង្ស័យ វ៉ិ​ត ធា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធ​បទល្មើស ឆបោក​លុយ​កន្លះ​លាន​ដុល្លារ​។ ក្នុង​ដីកា​កោះហៅ​នេះ លោក​ព្រះរាជអាជ្ញា​រង សូ សុវិទ្យា សង្កត់ធ្ងន់​ថា «​ក្នុង​ករណី​ជនសង្ស័យ វ៉ិ​ត ធា​រិ​ទ្ធ មិន​ចូល​តាម​ការ​កំណត់​ក្នុង​ដីកាកោះ​នេះ យើង​នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​បុគ្គល​នោះ​ឲ្យ​ចូល​បង្ហាញខ្លួន​»​។

ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ គឺ លោក លី វុ​ទ្ធី ដែល​មាន​ងារ​ជា​ឧកញ៉ា ផង​ដែរ​។ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងប្រាប់ នា​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា ជនសង្ស័យ វ៉ិ​ត ធា​រិ​ទ្ធ បាន​ដាក់​ពាក្យសុំ​ពន្យា​ពេល​ចូល​បំភ្លឺ ហើយ​។ គួរ​រំលឹក​ថា លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល កាលពី​ខែមីនា ឆ្នាំ​២០២០ ទើបបាន​តែងតាំង​លោក វ៉ិ​ត ធា​រិ​ទ្ធ មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ ដើម​ខ្សែ​ពិសេស​ថ្នាក់​លេខ​៦ (​ក​.១.៦) ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកណ្តាល​។ ដោយឡែក​លោក ហេង សុភា​រិ​ទ្ធិ ត្រូវ​បាន​តែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល​ជំនួស​លោក វ៉ិ​ត ធា​រិ​ទ្ធ​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ