ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹក អ្នក​បែក​ក្បាល​​ទាញ​កាំភ្លើង​បា.ញ់​មេឃ​ផ្អើល​ក្រុង​​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់ និង​អ្នកកាសែត រួម​នឹង​មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ផឹកស៊ី​ក្នុង​ហាង ក្រោយមក​ក៏​មាន​ករណី​ផ្ទុះអាវុធ​១​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ…

ខេត្តសៀមរាប ៖ មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់ និង​អ្នកកាសែត រួម​នឹង​មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ផឹកស៊ី​ក្នុង​ហាង ក្រោយមក​ក៏​មាន​ករណី​ផ្ទុះអាវុធ​១​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​ចំណុច​ក្នុង​បរិវេ​ណ​ភោជនីយដ្ឋាន «​មហា​លាភ​៩៩៩៩» ក្នុង់ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក តាំង ហូរ អ្នកកាសែត ANN បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​នេះ លោក​កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា រួច​ហើយ​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ​បាន​វាយ​លោក​១​ដៃ និង​ដក​កាំភ្លើង​រក​បាញ់​។ គ្រានោះ លោក​ក៏​រត់គេច​ខ្លួន​សិន និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ផង​ដែរ​។ ចំណែក​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​នៅ​ក្នុង​បន្ទាយ​។

សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បានឱ្យ​ដឹង​ថា បើ​តាម​ការ​សួរនាំ​សាក្សី ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ តាំង ហូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន ANN មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គុំ ក្រុង​-​ខេត្តសៀមរាប ក្នុង​ខណៈ​កំពុង​ស៊ីផឹក​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កែវ​ស្រា​គប់​ទៅ​ត្រូវ​ក្បាល​របស់​ឈ្មោះ អ៊ុ​ក សុផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ​ខេត្ត មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ត​សៀមរាប ជា​ហេតុ​បណ្តាល​ឱ្យ​ត្រូវ​ថ្ងាស​លើ​ចិញ្ចើម ភ្នែក​ផ្នែក​ខាងឆ្វេង​រយះ​ហូរ​ឈាម​ពេញ​មុខ ដេរ​ចំនួន​អស់​០៧​ថ្នេរ និង​មាន​ស្នាម​នៅ​លើ​ក្បាល (​របួស​មុត​អំបែង​កែវ​) ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​គប់​ទៅ​លើ​ឈ្មោះ អ៊ុ​ក សុផល ឱ្យ​ត្រូវ​របួស​រួច ជន​បង្ក​បាន​ឈ្មោះ តាំង ហូ បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ខាងក្រៅ​ហាង​បាត់ ។ ហើយ​ឈ្មោះ អ៊ុ​ក សុផល ដឹង​ថា ខ្លួន​មាន​របួស​ហូរ​ឈាម​ពេញ​មុខ និង​ដងខ្លួន ក៏​បាន​ដើរ​ចេញពី​ខ្យូ​ស​ផឹកស៊ី​សំដៅ​មក​រថយន្ត​របស់​ខ្លួន ហើយ​បាន​ទាញ​យក​កាំភ្លើងខ្លី​ពី​ក្នុង​រថយន្ត​ដើរ​ចេញ​មក​ខាងក្រៅ និង​បាន​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់។

ដោយសារ​តែ​មុខរបួស​ហូរ​ឈាម​ច្រើន​ពេក បុគ្គលិក និង​សន្តិសុខ​ក្នុង​ហាង​ខាងលើ បាន​នាំ​ឈ្មោះ អ៊ុ​ក សុផល ទៅ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ ។ បន្ទាប់​មក​ស្រាប់តែ​ឈ្មោះ តាំង ហូរ បាន​ចូល​មក​ក្នុង​ហាង​ខាងលើ​ម្តងទៀត ក៏​បាន​ស្រែក​ជេរ​ឡូឡា ពេល​នោះ​សមត្ថកិច្ច​នគរបាល​ក៏​បាន​នាំ​ឈ្មោះ តាំង ហូរ ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ដើម្បី​សួរនាំ​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​ហិង្សា​ខាងលើ​កើត​ឡើង គឺ​បណ្តាល​មក​ពី​ផឹកស៊ី​ជាមួយ​គ្នា​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ។ បច្ចុប្បន្ន កម្លាំង​កា​រិ​យា​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កំពុង​ស្រាវជ្រាវ និង​សួរនាំ​សាក្សី​នៅ​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ទម្លាយ​ថា ហេតុការណ៍​កើតឡើង​ខាងលើ​នេះ គឺ​មានការ​ចូលរួម​ផឹកស៊ី​ក្នុង​ហាង​មាន​គ្នា​៥​ទៅ​៦​នាក់ ដែល​មាន​សមាសភាព​ចូលរួម​មក​ពី​ខេត្តឧត្តរមានជ័យ​ខ្លះ​ផង​ដែរ​។ ហើយ​ករណី​នេះ​គេ​ទម្លាយ​ទៀត​ថា ដោយសារ​ទំនាស់​ផលប្រយោជន៍​ក្នុង​វង់​ផឹកស៊ី ទើប​ឈាន​ដល់​ការ​បាញ់​សេរី បណ្តាល​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ