ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា? ម្ខាង​ថា​​កៀរ​​​​រត់​​លុះ​ដេញ​តាម​បុក​ថែម ម្ខាង​ថា​​​​​​មក​​កាត់​ពី​មុខ​​​​រួច​ដក​​កាំភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត ford បើក​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​ម​បណ្តាល​ឲ្យ​ដួល​រង​របួស​តិចតួច មិន​ព្រម​ឈប់ ព្យាយាម​បើក​រត់​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ដេញ​តាម រួច​កាក់​ពីមុខ​រថយន្ត តែ​ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពីក្រោយ​ទៀត បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ចូល​ក្រោម​រថយន្ត​តូ​យ៉ូ​តា​ព្រុស​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត ford បើក​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​ម​បណ្តាល​ឲ្យ​ដួល​រង​របួស​តិចតួច មិន​ព្រម​ឈប់ ព្យាយាម​បើក​រត់​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ដេញ​តាម រួច​កាក់​ពីមុខ​រថយន្ត តែ​ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពីក្រោយ​ទៀត បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ចូល​ក្រោម​រថយន្ត​តូ​យ៉ូ​តា​ព្រុស​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ក្រោយមក​ភាគី​ទាំង​សងខាង​ផ្ទុះ​ទៅ​ជា​រឿង​ហិង្សា​ដាក់​គ្នា​វិញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​៩៥ កែង​ផ្លូវ​៣៩៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ។

តាម​សម្ដី​អ្នក​ជិះ​ម៉ូតូ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1R 1770 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៣ ពី​ជើង​ទៅ​ត្បូង​ក្នុង​ខណ្ឌ​បឹង​កេងកង លុះ​មក​ដល់​ផ្លូវកែង​មិន​ចាំ​លេខ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BD 0601 បាន​បើក​ជ្រុល​ទៅ​កៀរ​ម៉ូតូ​របស់​ពួក​គាត់ បណ្តាល​ឲ្យ​ដួល​រង​របួស​ជើង​បន្តិចបន្តួច​។

អ្នក​ជិះ​ម៉ូតូ​ខាងលើ​បន្ត​ថា គ្រានោះ រថយន្ត ford មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ ក៏​ព្យាយាម​បើករថយន្ត​រត់គេច តែ​ត្រូវ​បាន​ពួក​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​មក​ដល់​ផ្លូវ​៩៥​កែង​ផ្លូវ​៣៩៦ រួច​ក៏​បាន​ជិះ​ម៉ូតូ​មក​កាក់​ពីមុខ ក៏​ត្រូវ​អ្នក​បើករថយន្ត​នោះ​បាន​បើក​មក​បំ​បុក​ម៉ូតូ​ពួក​គាត់​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ដ​តូ​យូ​តា​ព្រុស ពណ៌​ក្រហម​មួយ​គ្រឿង ទៀត ដែល​ចត​ស្ងៀម​នៅ​ផ្លូវកែង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​មួយ​ចំហៀង​ខាងឆ្វេង និង​គូថ​ក្រោយ​យ៉ាងដំណំ​តែ​ម្តង ដោយឡែក​រថយន្ត​បង្ក​ខាងលើ​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងស្ដាំ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​ចុះ​ទៅ​ឃាត់​អ្នក​បើករថយន្ត ក៏​មានការ​ប្រទាញប្រទង់​គ្នា​បន្តិច​ទៅ ។

ដោយឡែក​ខាង​រថយន្ត​វិញ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ត្រូវ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​គាត់ រួច​ក៏​កាក់​ម៉ូតូ​ពីមុខ​រថយន្ត​របស់​គាត់​តែ​ម្តង​។ ណាមួយ​យប់​ព្រលប់​ផង គាត់​ភ័យ​ក៏​បាន​បើក​បំ​បុក​ម៉ូតូ​របស់​ពួក​គេ​តែ​ម្តង​ទៅ លុះ​នៅ​ពេល​ដែល​បុក​ម៉ូតូ​ហើយ ក៏​ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​បាន​មក​ក្របួច​.​ក​អាវ​របស់​គាត់ ព្រមទាំង​ដក​កាំភ្លើង​គំរាម​គាត់​ថែម​ទៀត​ផង ។

ដោយឡែក​ខាង​ម៉ូតូ​វិញ​ក៏​បាន​ប្រកែក​វិញ​ថា កាំភ្លើង​របស់​ពួក​គាត់​មាន ព្រោះ​ពួក​គាត់​ក៏​ជា​កង​កម្លាំង​មួយ​រូប​ដែរ តែ​មិន​បាន​ដក​កាំភ្លើង​គំរាម​ដូច​ខាង​រថយន្ត​និយាយ​នោះ​ទេ ។

លុះ​បន្តិច​ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​សាកសួរ​ពី​ដំណើររឿង ព្រម​ទាំង​បានឱ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​តាម​សន្តិវិធី​វិញ ដោយ​បញ្ចប់​កុំឱ្យ​និយាយ​រឿង​ហោ​ង្សា ហើយ​មក​និយាយ​គ្នា​រឿង​គ្រោះ​ថា្ន​ក់​ចរាចរណ៍​វិញ ។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​តំណាង​ភាគី​ទាំង​សងខាង​បាន​មក​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត ford បាន​សង​សំណង​ថ្លៃ​ការ​ខូចខាត​ទៅ​ឱ្យ​ខាង​ម៉ូតូ​ចំនួន​៧០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ចំណែក​ខាង​រថយន្ត​តូ​យ៉ូ​តា​ព្រុស ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច មិន​បាន​ទាមទារ​សំណង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ