បើនិយាយតាមទ្រឹស្តីព្រះពុទ្ធសាសនា មនុស្សយើងមិនមែនសំខាន់តែនៅលើរូបសម្បត្តិនោះទេ អ្វីដែលសំខាន់នោះគឺចេះរក្សាខ្លួនឯងឲ្យបានឆ្ងាយពីរណ្តៅនរកនៃអកុសលធម៌ នេះទើបជារឿងសំខាន់ដែលអាក់ខានមិនបាន បើសិនជាអាក់ខានហើយ គឺស្មើនឹងសម្លាប់ខ្លួនឯង ឬច្រានខ្លួនឯងឲ្យធ្លាក់ទៅក្នុងរណ្តៅនរកដូច្នោះឯង ។
ដោយហេតុថា មនុស្សយើងគ្មាននរណាមួយចង់ទៅនរកទេ ហើយក៏គ្មាននរណាដែលចង់ឲ្យខ្លួនឯងរងទុក្ខលំបាកវេទនាដែរ ហេតុនេះការរក្សាខ្លួនឱ្យស្ថិតក្នុងសេចក្តីល្អ គឺជាសហាយធម៌ដ៏ប្រសើរដែលយើងត្រូវប្រតិបត្តិឱ្យបានដាច់ខាត ។
តាមធម្មតាមនុស្សឆ្លាតមិនមែនទាល់តែអ្នកមានរូបល្អ ស្រស់ស្អាតនោះទេ អ្នកពិការដៃជើងក៏អាចឆ្លាតបានដូចតែគ្នា ឱ្យតែបុគ្គលនោះខិតខំដុសខាត់ជម្រះចិត្តឱ្យល្អបរិសុទ្ធ ឱ្យជាចិត្តចាកចោលចេញឆ្ងាយពីអំពើអកុសលទាំងឡាយ នោះបណ្ឌិតហៅថាជាអ្នកឆ្លាត ៕ សាន សារិន
ចែករំលែកព័តមាននេះ