ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ! ​ជន​ស​ង្ស័យ​កា.ប់​យុវ​ជន​ម្នាក់​នៅ​រមណីយដ្ឋាន​មួយ​កន្លែង​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​ក្រុម​ជន​ស​ង្ស័យ​ចំនួន​​៣នាក់​ក្នុង​ចំណោម​១៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល…

ខេត្ត​កណ្តាល​ ៖ ​ក្រុម​ជន​ស​ង្ស័យ​ចំនួន​​៣នាក់​ក្នុង​ចំណោម​១៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ប្រតិបត្តិការ​ណ៌​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ បន្ទាប់ពី​​ធ្វើ​សកម្មភាព​កាប់​​ទៅ​លើ​យុវជន​ម្នាក់​រង​របួសធ្ងន់​ស្ទើរ​ស្លា.ប់​នៅចំណុច​​​រមណីយដ្ឋាន​មួយកន្លែង​ ស្ថិត​ក្នុង​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ​ហើយ​​ត្រូវ​សមត្ថកិច្ច​​ចាប់ឃាត់ខ្លួន​នៅ​​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ។

លោក​វរ​សេនី​យ៌​ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភុំ សា​មុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ចុង​បឹង ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ត្រូវជា​ប្អូនបង្កើត​របស់​ឈ្មោះ ភុំ ភាស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​និស្សិត នៅ​ភូមិ​ចុង​បឹង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តា​ល​។

ជនសង្ស័យ​១៤​នាក់​​​រួម​មាន ១-​ឈ្មោះ ទិ​ត ពន្លឺ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​តា​ស្គ​ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ អ្នកដឹកនាំ​ធ្វើ​សកម្មភាព (​ឃាត់ខ្លួន​)​ ២-​ឈ្មោះ ទិ​ត ទី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​តា​ស្គរ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​ ៣​-ឈ្មោះ ហាន់ សុខ​ឆេ​ង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន នៅ​ភូមិ​ទួល​ព​ន្សាំ​ង​ សង្កាត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​ ៤-​ឈ្មោះ ចក់ សា​រ៉ា​វ៉ា​ឌី (​ហៅ​ឌី​) ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ទួល​ព​ន្សាំ​ង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ ជាអ្នក​កាន់​ដុំ​ថ្ម (​គេចខ្លួន​)​ ៥-​ឈ្មោះ គង់ ច​ន្នា ហៅ​តឿ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្នោត​ខ្ពស់ ​សង្កាត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​ជាអ្នក​កាន់​ដាវ (​គេចខ្លួន​)​។

៦-​ឈ្មោះ សឿ​ន សំ​អូន ហៅ​ប៊ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​មុខរបរ​មិន​ពិត នៅ​ភូមិធំ​ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​គេចខ្លួន​)​ ៧-​ឈ្មោះ គុណ សុខ​គង់ ហៅ​គង់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​(​គេចខ្លួន​)​ ៨​-ឈ្មោះ លី ឆេ​ង​ឆាយ ហៅ​ឆៃ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ​មុខរបរ​មិន​ពិត នៅ​ភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​ ៩​-ឈ្មោះ ធី សុ​ផាក់ ហៅ​ផាក់ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ជាអ្នក​កាន់​ពូថៅ (​គេចខ្លួន​)​ ១០-​ឈ្មោះ ភាព ភា ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ
ព្រែក​ព្ នៅ​រាជធានី​ភ្នំពេញ​ (​គេចខ្លួន​)​។

​១១-ឈ្មោះ ឃឿ​ន ចាន់​រិ​ត ហៅ​ប៉ាក ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ ​ជាអ្នក​​កាន់​កាំបិត​បុ័ងតោ​ (គេចខ្លួន​) ​​១២-​ឈ្មោះ ឈៀន ឆា​នី​ម ហៅ​តោ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិត នៅ​ភូមិ​បឹង​ខ្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ឮ នៅ​រាជធានី ភ្នំពេញ​ (​គេចខ្លួន​)​ ១៣​-ឈ្មោះ រឿ​ន ភា​រ៉ា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ​មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ស្នួល​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជាអ្នក​កាន់​កាំបិត​បុ័ងតោ ​(​គេចខ្លួន​)​ និង​១៤​-ឈ្មោះ ឈ​ន រតនា ហៅ​ជែ​ម ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មុខរបរ​មិន​ពិត នៅ​ភូមិ​ត្នោត​ខ្ពស់​ សង្កាត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។

លោក​អធិការ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​អង្គុយ​លេង​លើ​​ខ្យូស​ក្នុង​រមណីយដ្ឋាន​​មួយកន្លែង ស្ថិត​ក្នុងភូមិ​ចុង​បឹង ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល ជាមួយ​មិត្ត​ភក្តិ​៩​នាក់ ក្នុង​នោះ​មាន​ស្រី​៤​នាក់​។ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​និង​បក្ខពួក​មាន​គ្នា​១៤​នាក់ បាន​ជិះ​ម៉ូតូ​៧​គ្រឿង មក​ជួប​គ្នា​នៅ​កន្លែង​​ខ្យូស​អង្គុយ​លេង ហើយ ដេញ​កាប់ ទៅ​លើ​បក្ខពួក​មួយ​ក្រុម​ទៀត មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ​មកពី​ទិស​ខាងកើត ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​ឈរ​នៅ​មុខ​​ខ្យូស​មាន​កាន់​ដាវ​ជាប់​នឹង​ដៃ ទើប​ជនសង្ស័យ​និង​បក្ខពួក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​​ខ្យូស​​ជន​រង​គ្រោះ​វិញ ​។

លោកអធិការ​បញ្ជាក់បន្ត​ថា ​បន្ទាប់ក្រុមជនសង្ស័យ​​បាន​សួរ​ទៅ​ជន​រង​គ្រោះ​ថា ​ឯង​មាន​ស្គាល់​ពួក​ជិះ​ម៉ូតូ​នោះ ឬ​អត់? ជន​រង​គ្រោះ​ឆ្លើយ​តប​វិញ​ថា ​មិន​ដែល​ស្គាល់​ទេ ។ ពេល​នោះ​បក្ខពួក​ជនសង្ស័យ បាន​សួរ​ទៅ​ជន​រង​គ្រោះ​ទៀត​ថា បើ​ឯង​មិន​ស្គាល់​ ម៉េចក៏​ឯង​មាន​ដាវ​កាន់​នឹង​ដៃ? ។ បន្ទាប់​មក​បក្ខពួក​ជនសង្ស័យ បាន​និយាយ​ទៀត​ថា បើ​ឯង​មិន​ស្គាល់​ពួក​វា អញ់​កាប់​ពួក​ឯង​ដែរ​ ពេល​នោះ​ជន​រង​គ្រោះ បាន​យក​ដាវ​ដែល​ខ្លួន​កាន់​ជាប់​នឹង​ដៃ​នោះ​កាប់​ទៅ​លើ​បក្ខពួក​ជនសង្ស័យ​មុន​១​ដាវ ទើប​ជនសង្ស័យ​និង​បក្ខពួក​បាន​នាំ​គ្នា​កាប់​ទៅ​លើ​ជន​រង​គ្រោះ ​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ជនសង្ស័យ និង​បក្ខពួក បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងកើត​បាត់​អស់​ទៅ​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​។

លទ្ធផល​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១ កម្លាំង​ជំនាញ​សហការ ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ម្នាក់​​ឈ្មោះ ទិ​ត ទី​ន និង​ម្នាក់ទៀត​​ឈ្មោះ ទិ​ត ពន្លឺ ដើម្បី​សាកសួរ​នាំ​តាម​នីតិវិធី ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ទិ​ត ពន្លឺ បាន​សារភាព​ថា​ខ្លួន​នឹង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​មាន​របួសធ្ងន់​ពិតមែន​។

លទ្ធផល​ការ​ស្រាវជ្រាវ របស់​សមត្ថកិច្ច​បាន​បន្ត​រហូត​មក​នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ ​ឆ្នាំ​២០២១ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង​កម្លាំង​ជំនាញ​ខេត្ត និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហាន់ សុខ​ឆេ​ង ដើម្បី​សាកសួរ​នាំ និង​កំពុង​បន្ត​ឈាន​ទៅ​ស្វែងរក បក្ខពួក​ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ