ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ ធ្វើការ​រុករក​ស្រាវជ្រាវ​កាប់​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់ ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ និង​បំផ្លាញ​ចោល​ទីតាំង​ដាំ​កញ្ឆា​ដោយ​ខុសច្បាប់​ចំនួន ១២​ទីតាំង បំផ្លាញ​អាង​ស្តុក​ទឹក​០៨ នៅ​ចំនុច​ខ្នងភ្នំ​ដុប​ទឹក​ត្របែក ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ លើ​ផ្ទៃដី​ប្រមាណ​២៥៧១ ម៉ែត្រក្រឡា ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ អ្នក​ដាំ​ដំណាំ​កញ្ឆា ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ នៅ​ប្រទេស​កម្ពុជា ដំណាំ​កញ្ឆា​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដាំ​ដុះ ប្រើប្រាស់ និង​កែ​ច្នៃ​ឡើយ ដោយ​ច្បាប់​ចាត់​ចូល​ជា​ប្រភេទ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ